ប្រជាជនទិញទំនិញនៅក្នុងផ្សារទំនើបមួយនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ (រូបថត៖ AFP/VNA)
ប្រទេសជាច្រើនក៏បាន ប្រកាសដាក់ទណ្ឌកម្មថ្មីផងដែរ ខណៈដែលក្រុមប្រទេសមហាអំណាចឧស្សាហកម្ម (G៧) បានសន្យាថានឹងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ហើយធនាគារពិភពលោក (WB) បានប្រកាសផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែន។
ប្រកាសនៅលើបណ្តាញសង្គម Twitter ប្រទេសស៊ុយអែត ដែលជាប្រធានសហ ភាពអឺរ៉ុបប្ដូរវេន បាននិយាយថា៖ សមាជិកសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មខ្លាំងបំផុត និងជ្រៅបំផុតតាំងពីមុនមក។ កញ្ចប់ទណ្ឌកម្មថ្មីរួមមានការរឹតបន្តឹងការនាំចេញទំនិញ ដែលអាចប្រើប្រាស់សម្រាប់គោលដៅស៊ីវិលនិងយោធា ក៏ដូចជាវិធានការសំដៅលើម្ចាស់ កម្មវត្ថុមួយចំនួនផងដែរ។ ដើម្បីចូលជាធរមាន កញ្ចប់ទណ្ឌកម្មថ្មីចាំបាច់ត្រូវទទួលបាន ការអនុម័តដោយប្រទេសជាសមាជិកទាំងអស់។ ការសម្រេចចិត្តដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបត្រូវបានធ្វើឡើងក្នុងបរិបទ ដែលនៅថ្ងៃដដែលនោះ សហរដ្ឋ អាមេរិក ចក្រភពអង់គ្លេស នូវែលសេឡង់ និងកូរ៉េ ខាងត្បូងក៏បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីផងដែរ។
កាលពីថ្ងៃទី២៤ កុម្ភៈ ផងដែរ មេដឹកនាំនៃក្រុមប្រទេសមហាអំណាចឧស្សាហ កម្ម (G៧) បានសន្យាថានឹងរឹតបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែង ការណ៍រួមបន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតនៃប្លុក G៧ បានបញ្ជាក់សារជាថ្មីថា "នឹងបង្កើនជំនួយផ្នែកការទូត ហិរញ្ញវត្ថុ និងយោធា" ដល់អ៊ុយក្រែន។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ ធនាគារពិភពលោក (WB) កាលពីថ្ងៃទី២៤ កុម្ភៈ បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២,៥ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដើម្បីជួយទីក្រុងគៀវបង្កើនថវិកា ហើយរក្សាសេវាកម្មចាំបាច់។ កញ្ចប់ជំនួយនេះបាន នាំឲ្យចំនួនជំនួយជាទឹកប្រាក់សរុបរបស់ WB ដល់អ៊ុយក្រែន ក្រោមគម្រោងចំណាយ សាធារណៈដើម្បីបង្កើនសមត្ថភាពរដ្ឋបាល (PEACE) ឡើងដល់ ២០,៦ ពាន់លាន ដុល្លារ។ បច្ចុប្បន្ននេះ ទឹកប្រាក់ចំនួន ១៨,៥ ពាន់លានដុល្លារក្នុងចំនួនសរុបនេះ ត្រូវ បានបើកចំណាយរួចហើយ៕