ព័ត៌មាន

រុស្ស៊ីត្រៀមខ្លួនជាស្រេចផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងជូនវៀតណាម

រុស្ស៊ីនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការបង្ការទប់ស្កាត់កូវីដ ១៩ ហើយ ត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់រុស្ស៊ីជូនវៀតណាមផងដែរ។

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (ខាងស្ដាំ) ទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាមលោក Gennady Bezdetko។ (រូបថត៖ chinhphu.vn)


ទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាមលោក Gennady Bezdetko កាលពីរសៀលថ្ងៃទី២២ កក្កដា រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Bui Thanh Son បានសម្ដែងគោលបំណងថា រុស្ស៊ីនឹងបន្តជួយវៀតណាមធ្វើលទ្ធកម្មហើយផ្ទេរប្រគល់ បច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ក៏ដូចជាជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខារវេជ្ជ សាស្ត្រនិងថ្នាំឱសថផ្សេងៗទៀតសម្រាប់បង្ការប្រឆាំងរោគរាតត្បាតផងដែរ។ លោក រដ្ឋមន្រ្តីបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតរុស្ស៊ីសហការជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរលើវិស័យនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម ថាមពល ប្រេងឧស្ម័នក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានអះអាងថា ក្នុងតួនាទីថ្មី លោកនឹងខិតខំប្រឹងប្រែងចូលរួមចំណែកនាំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព បំពេញផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតក៏បានឲ្យដឹងថែមទៀតថារុស្ស៊ីនឹងបន្តសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការបង្ការទប់ស្កាត់កូវីដ ១៩ ហើយ ត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់រុស្ស៊ីជូនវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top