ព័ត៌មាន

រុស្ស៊ីតែងតែចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ Duong Giang/TTXVN)  
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី លោក Sergey Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (រូបថត៖ Duong Giang/TTXVN)  

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងឱកាសខួបលើកទី ១០ ដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (កក្កដា ២០១២ -កក្កដា ២០២២)។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលប្រជាជនរុស្ស៊ីបានផ្តល់ឲ្យវៀត ណាមនាពេលកន្លងមក ក៏ដូចជាក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ ហើយនាពេលថ្មីៗនេះ គឺការដែលរុស្ស៊ីនបានជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ ១៩។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov បានអះអាងថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត។ លោករដ្ឋមន្ត្រី Lavrov បានវាយតម្លៃខ្ពស់ចំពោះគោលជំហរ ការរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រី Lavrov បានសម្តែងការគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយមានបំណងសម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗ ។

ភាគីទាំងពីរបានអះអាងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលឆាប់ៗខាងមុខនេះ ក្រសួង ស្ថាប័ននានារបស់ភាគីទាំងពីរ ត្រូវលុបបំបាត់ការលំបាកក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូនជាដើម ហើយបន្តខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ; ទន្ទឹមនឹងនោះ ឆាប់ស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ... ក្នុងបរិបទដែលជំងឺកូវីដ-១៩ កំពុងស្ថិតក្រោមការគ្រប់គ្រង។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានពាំនាំការអញ្ជើញនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Vladimirovich Mishustin មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្រប៕


top