ព័ត៌មាន

រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅខេត្ត តៃនិញ លោកនាយឧត្តមសេនីយ៍ ហ្វ៊ាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីគឺ វៀតណាម ឡាវ និងកម្ពុជា រួមទាំងកិច្ចប្រជុំជាប្រចាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី។ (រូបថត៖ VOV-ទីក្រុងហូជីមិញ)
នៅក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយនិង ជាក់ស្តែង ស្របតាមទិសដៅដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបាន ឯកភាព។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព បង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរកម្រិតខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ទ្វេភាគីដែលមានស្រាប់ ពង្រីកការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង និងថ្នាក់ ដឹកនាំវ័យក្មេង; បង្កើតរបកគំហើញក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; សម្រប សម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាការពារជាតិតំបន់ និងអន្តរជាតិ។
លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៦។ (រូបថត៖ VOV-ទីក្រុងហូជីមិញ)

ភាគីទាំងពីរក៏បានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា រួមទាំងកិច្ចប្រជុំជាប្រចាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី និង ការហាត់សមរួមគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី ដូច ជាការស្វែងរក និងជួយសង្គ្រោះ ការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ និងជំងឺរាតត្បាត។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការព្រំដែន រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើការសម្រប សម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែនគោកនិងសមុទ្រ; បង្កើនការ ផ្លាស់ប្តូរព័ត៌មាន រៀបចំការល្បាតទ្វេភាគី ការពារបង្គោលព្រំដែន តស៊ូប្រយុទ្ធប្រឆាំង នឹងបទល្មើសឆ្លងដែនប្រកបដោយប្រសិទ្ធភាព ព្រមទាំងរួមគ្នាជំរុញដំណើរការខ័ណ្ឌសីមា បោះបង្គោលព្រំដែនដែលនៅសេសសល់រវាងប្រទេសទាំងពីរ។
បញ្ចប់កិច្ចពិភាក្សា រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៦; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហ ប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការហ្វឹកហ្វឺនធនធានមនុស្ស និងកិច្ចព្រមព្រៀង សហប្រតិបត្តិការព្រំដែន៕

top