ព័ត៌មាន

រីកសាយភាយយ៉ាងទូលំទូលាយនូវស្មារតីលះបង់ក្នុងយុវជន

នាថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ តំណាងថ្នាក់ដឹកនាំគណៈចាត់តាំងមជ្ឈិមបានជួបធ្វើការជាមួយគណៈលេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
  តំណាងថ្នាក់ដឹកនាំគណៈចាត់តាំងមជ្ឈិមបានជួបធ្វើការជាមួយគណៈលេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ (រូបថត៖ doanthanhnien.vn)  

 ក្នុងជំនួបនេះ អនុប្រធានគណៈចាត់តាំងមជ្ឈិម លោក Nguyen Quang Duong បានវាយតម្លៃថា៖ ក្នុងអាណត្តិកន្លងទៅ អង្គការសម្ព័ន្ធយុវជនបានបន្តទទួលមរតក ពង្រីកភាពច្នៃប្រឌិតក្នុងការរៀបចំសកម្មភាព ចលនា បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងសង្គម។ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អង្គការសម្ព័ន្ធយុវជននិងសមាជិក បានចូលរួមយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមនោះបញ្ជាក់ពីតួនាទី ឋានៈរបស់ខ្លួន ដែលត្រូវបានថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនកត់សម្គាល់។ អនុប្រធានគណៈចាត់តាំងមជ្ឈិមបានស្នើឲ្យអង្គការសម្ព័ន្ធយុវជនបន្តរីកសាយភាយយ៉ាងទូលំទូលាយនូវស្មារតីលះបង់ក្នុងយុវជន; រួមដំណើរ ហើយជួយគាំទ្រយុវជនក្នុងការបង្កើតអាជីព និងចាប់ផ្តើមអាជីវកម្ម ព្រមទាំងចូលរួមកសាងអង្គការបក្ស អង្គការសម្ព័ន្ធយុវជនឲ្យកាន់តែរឹងមាំផងដែរ៕


top