ព័ត៌មាន

“រាល់ទង្វើល្អប្រសើរសុទ្ធតែធ្វើឱ្យសង្គមកាន់តែមានភាពកក់ក្តៅជាងប្រកបដោយមនុស្សសាស្ត្រជាង

នេះគឺជាការបញ្ជាក់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងជំនួបជាមួយប្រតិភូចំនួន ១០០ នាក់ នៅក្នុងកម្មវិធី “ទង្វើល្អប្រសើរ” របស់ទូរទស្សន៍វៀតណាម ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែមិថុនា នៅទីក្រុងហាណូយ ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហារជាតិ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៦)។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រតិភូចំនួន ១០០ នាក់ នៅក្នុងកម្មវិធី “ទង្វើល្អប្រសើរ” (រូបថត៖ VNA)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែយកចិត្តទុកដាក់ដល់ការកសាងស្តង់ដារប្រជាជនវៀតណាមក្នុងយុគសម័យថ្មី និងបរិយាកាសសង្គមងាយស្រូល ដើម្បីឲ្យទង្វើល្អប្រសើរត្រូវបានការពារ និងបានរីកសាយភាយ។ យើងត្រូវការមនុស្សដែលមានទឹកចិត្តស្នេហាជាតិ ភាពក្លាហាន ឆ្លាតវៃ មានចិត្តសប្បុរសធម៌ ស្មោះត្រង់ មានទំនួលខុសត្រូវ មានវិន័យនិងមានការច្នៃប្រឌិត ជាមួយនឹងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខ។ គុណសម្បត្តិទាំងនេះត្រូវតែបានពូនជ្រុំចិញ្ចឹមបីបាច់ពីគ្រួសារ សាលារៀន សហគមន៍ ភ្នាក់ងារ អង្គការ និងបរិយាកាសសង្គមទាំងមូល។ រួមជាមួយគ្នានេះ យើងត្រូវទទួលស្គាល់ភ្លាមៗ ផ្តល់រង្វាន់សមស្រប និងការពារសកម្មភាពក្លាហាន និងមនុស្សធម៌សម្រាប់ប្រយោជន៍រួម”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីរបស់សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អក្សរសាស្ត្រសិល្បៈ អប់រំ និងវេទិកាឌីជីថលក្នុងការផ្សព្វផ្សាយតម្លៃវិជ្ជមាន។ ពលរដ្ឋម្នាក់ៗ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវក្លាយជាពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ដោយដឹងពីរបៀបផ្សព្វផ្សាយសេចក្តីល្អប្រសើរ៕


top