នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំ ពិធីបំពាក់មេដាយសហមេត្រី - មេដាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់កម្មាភិបាលស្ថានទូត និងអ្នកយកព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូនកម្មាភិបាលការទូត និងសារព័ត៌មានវៀតណាម
អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីកសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធិបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូត និងស្ថាប័នផ្សព្វផ្សាយវៀតណាមនានា ដែលក្នុងរយៈពេលកន្លងទៅបានរួមវិភាគទានជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍ចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ស្ថានទូតវៀតណាមនិងស្ថាប័នតំណាងសារព័ត៌មានវៀតណាមនានាប្រចាំ នៅកម្ពុជាបានរួមចំណែកពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងយូរអង្វែងរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម