“ម៉ាស៊ីនបូម” ស្រុកមឿង (Muong)
ចំពោះជនជាតិថៃ (Thai) មឿង (Muong) តី (Tay) ណុង (Nung) រស់នៅតំបន់ពាយព្យ រហាត់ទឹកដូចជាឧបករណ៍មួយ ជួយអ្នកស្រុកនាំយកទឹកពីដងស្ទឹងនៅទីទាប ដើម្បីយកទឹកស្រោចស្របលើដីស្រែដែលនៅទីខ្ពស់។ នៅលើវាលស្រែខ្ពស់ ដូចមឿងថាញ - Muong Thanh (ខេត្តដៀនបៀន - Dien Bien) មឿង ឡ - Muong Lo (ខេត្តអៀនបាយ - Yen Bai) ភ្ញៀវមកពីចម្ងាយជួនកាលជួបប្រទះនូវរហាត់ទឹកបញ្ចេញសម្លេងង៉ែកង៉ោកទាំងយប់ទាំងថ្ងៃ ដងទឹកដាក់បំពង់បញ្ជូនទៅស្រោចស្របលើវាលស្រែ ដែលកំពុងលូតលាស់ចេញផ្កា។
ជនជាតិថៃ (Thai) និងជនជាតិមឿង (Muong) ពេលនៅទីណា ប្រការដំបូងគឺជ្រើសរើសទីតាំងដែលមានជ្រលងភ្នំទូលាយ ភ្នំព័ទ្ធជុំវិញងាយស្រួលដល់ការងារវប្បកម្ម និងនាំទឹកពីភ្នំចូលមកភូមិ ពីជ្រោះដងស្ទឹងចូលមកដីស្រែ។ យោងតាមខ្សែទឹកនិងតម្រូវការទឹក ពួកគាត់នឹងដាក់រហាត់ទឹកតិចឬច្រើនបន្តបន្ទាប់ កន្លែងខ្លះមានរហាត់ទឹកឡើងដល់រាប់សិបគ្រឿងតូចធំ។ រហាត់ទឹកតូចមានរង្វាស់២,៥ម៉ែត្រ រហាត់ទឹកធំមានរង្វាស់ ពី៧ដល់៨ម៉ែត្រ វាជារូបតំណាងអរិយធម៌កសិកម្មនៃសម័យកាលមួយ"។ (អ្នកស្រាវជ្រាវវប្បធម៌ ផានកឹមធឿង (Phan Cam Thuong) - តាមអត្ថបទមហាសាមគ្គី (Dai Doan Ket) )។
|
ប្រហែល ទីកន្លែងដែលមានច្រើនបំផុត ស្អាតបំផុតនៃតំបន់ពាយព្យ គ្មានទីណាដែលមានរហាត់ទឹកស្មើនឹង រហាត់ទឹកភូមិណាខឿង (Na Khuong) ទេ។ តាមបងឡវ៉ាន់កាត (Lo Van Cac) ជាជនជាតិដើមកំណើតម្នាក់ឲ្យដឹងថា៖ ឲ្យតែដល់ខែ៩ចន្ទគតិ រៀងរាល់ឆ្នាំ ដើម្បីមានទឹកបន្ថែមឲ្យវាលស្រែរដូវប្រាំងទូលាយជាងរាប់សិបហិកតា អ្នកភូមិរួមគ្នាសាងរហាត់ទឹកបណ្តោយខ្សែទឹកជ្រោះណឹមម៉ូ (Nam Mu) យកទឹកជ្រោះឡើងទៅស្រោចស្របឲ្យវាលស្រែ។ មកដល់សព្វថ្ងៃ រហាត់ទឹកបានសាងបន្តបន្ទាប់នគ្នាចំនួន២៥គ្រឿង នៅតាមបណ្តោយដងស្ទឹងណឹមម៉ូ (Nam Mu)។
ដើម្បីធ្វើរហាត់ទឹក ជនជាតិថៃ (Thai) នៅភូមិណាខឿង (Na Khuong) ជ្រើសយកកំណាត់ឈើធ្វើជាស្នូលកណ្តាល កំណាត់ឈើនេះស្រាល រឹងមាំ និងធុញទឹកបានល្អ។ បន្ទាប់មកគឺដំណាក់កាលធ្វើកាំ កាំធ្វើអំពីឫស្សីព្រៃដើមត្រង់ៗ។ ក្រោយមក ដើមពីងពង់ឬពកចាស់ៗ បានពុះជាចម្រៀងតូចស្តើង រួចប្រគំតម្បាញជាផ្ទាំងរូបចតុកោណទ្រវែង ធ្វើជាស្លាបរហាត់ ទឹកហូរប៉ះលើស្លាបរហាត់បង្កើតបានកម្លាំងរុញរហាត់ទឹក នាំទឹកឡើងទីខ្ពស់។
រហាត់ទឹកនៅភូមិណាខឿង (Na Khuong) មានកម្ពស់ប្រហែល៦ម៉ែត្រ។ រៀងរាល់ឆ្នាំ រហាត់ទឹកបានអ្នកភូមិប្រើប្រាស់មុនពេលទឹកជំនន់មកដល់។ ពេលមានទឹកជំនន់មកដល់ រហាត់ទឹកតែងត្រូវកួចអណ្តែតទៅបាត់។ មកដល់ខែ៩ចន្ទគតិរៀងរាល់ឆ្នាំ ប្រជាជនក្នុងភូមិបង្កើតរហាត់ទឹកសាជាថ្មីម្តងទៀត។
ជនជាតិថៃ (Thai) ប្រដូចរហាត់ទឹកនេះ ដូចជាម៉ាស៊ីនបូបទឹកយក្ស នាំប្រភពទឹកចូលមកវាលស្រែ។ រហាត់ទឹកទាំងយប់ទាំងថ្ងៃមមាញឹកក្បែរដងស្ទឹង នាំទឹកបម្រើផលិតកម្ម បង្កើតជារូបភាពស្រស់ស្អាត សាមញ្ញ ទាក់ទាញភ្ញៀវរាប់ពាន់នាក់មកស្វែងយល់ទីនេះ។