ព័ត៌មាន

រយៈពេល ៨០ឆ្នាំ នៃគំរោងអំពីវប្បធម៍វៀតណាម – ប្រភពដើមនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២៧ កុម្ភៈ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈ កម្មការឃោសនាអប់រំមជ្ឈិម បណ្ឌិត្យសភានយោបាយជាតិហូ ជីមិញ និងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានសម្របសម្រួលរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិ “រយៈពេល ៨០ ឆ្នាំគំរោងអំពីវប្បធម៍វៀតណាម - ប្រភពដើម និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ”។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Nam Nguyen)

គំរោងអំពីវប្បធម៌វៀតណាមបានបង្កើតឡើងនៅឆ្នាំ ១៩៤៣ ដោយលោកអគ្គលេខា Truong Chinh ជាអ្នកផ្តួចផ្តើមគំនិត ជាមួយនឹងបេសកកម្មបើកឡើងប្រភពនៃវប្បធម៌ជាតិ។ គំរោងបង្កើតការរួបរួមនៃការយល់ដឹង និងគំនិតវប្បធម៌សម្រាប់ប្រជាជន ក្លាយជាភ្លើងគូវបំភ្លឺផ្លូវសម្រាប់ការអភិវឌ្ឍវប្បធម៌ថ្មី។

នៅសិក្ខាសាលា អ្នកវិទ្យាសាស្ត្របានវិភាគលើខ្លឹមសារសំខាន់ពីរ៖ តម្លៃទ្រឹស្តី និងតថភាពជាក់ស្តែងនៃគំរោងស្តីពីវប្បធម៌វៀតណាម; វប្បធម៍និងប្រជាជនវៀតណាម - មូលដ្ឋានគ្រឹះខាងវិញ្ញាណ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងសម័យកាលថ្មី។ ថ្លែងមតិក្នុងសិក្ខាសាលា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានមានប្រសាសន៍ថា៖ A “គំរោងអំពីវប្បធម៌គឺជាកម្មវិធីដំបូងរបស់បក្សស្តីពីវប្បធម៍ ដោយកំណត់វប្បធម៍ជាផ្នែកមួយក្នុងរណសិរ្សចំនួន ៣ គឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ - បង្ហាញពីទស្សនៈវិស័យ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សក្នុងការអភិវឌ្ឍវប្បធម៌។ ឆ្លងកាត់ដំណើរប្រវត្តិសាស្ត្រ តម្លៃកម្មវិធីនៃគំរោងនៅរក្សាបានកម្លាំងរស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមនុស្សនៅវៀតណាម។ សិក្ខាសាលាបានបញ្ជាក់ពីតម្លៃទ្រឹស្តី គោលការណ៍ស្នូល និងតម្លៃជាក់ស្តែងនៃគំរោងស្តីពីវប្បធម៌។ តាមនោះ ស្នើរចេញដំណោះស្រាយដើម្បីដាស់បំណងប្រាថ្នាចង់រួមចំណែកបង្កើតកម្លាំងចលករសម្រាប់ការពង្រឹងវប្បធម៍នៃការអភិវឌ្ឍមនុស្សវៀតណាមគ្រប់ជ្រុងជ្រោយ ក្នុងបរិបទថ្មី”។

លោករដ្ឋមន្ត្រី Nguyen Van Hung បានអះអាងថា ក្រៅពីតម្លៃដ៏ថ្លៃថ្លានៃមូលដ្ឋានគ្រឹះ ទ្រឹស្តី និងគោលការណ៍ស្នូល គំរោងស្តីពីវប្បធម៌វៀតណាមក៏មានគុណតម្លៃជាក់ស្តែងក្នុងការអភិវឌ្ឍវប្បធម៌ និងមនុស្សវៀតណាមក្នុងអំឡុង ៨ ទសវត្សរ៍កន្លងមក៕


top