រម្មណីយដ្ឋានឆ្នេរសមុទ្រកាមប៊ិញ 06/02/2016 នៅចម្ងាយពីទីក្រុងហូជីមិញប្រហែល១៥០គីឡូម៉ែត្រ ទៅទិសឦសាន ឆ្នេរសមុត្រកាមប៊ិញចំណុះ ឃុំតឹនផឿក ទីរួមស្រុកឡាហ្គី (ប៊ិញធ្វឹន) បានធម្មជាតិប្រទានឲ្យឆ្នេរសមុទ្រសធម្មជាតិ ទឹកសមុទ្រថ្លាយង់ សមុទ្រស្ងប់ ស្រស់ស្អាតរណ្តំចិត្តមនុស្ស។ ពេលអរុណរះអើតផុតពីឆ្នេរសមុទ្រកាមប៊ិញ ភ្ញៀវទេសចរណ៍អាចសម្រប់ខ្លួន ជាមួយឆ្នេរខ្សាច់ គយគន់ទិដ្ឋភាពនាវា ទូកល្អី របស់នេសាទករ នៅភូមិតឹនផឿកច្រើនកុះកររាប់រយគ្រឿង ផ្អៀងផ្អងជិះលើរលកត្រឡប់មកកំពង់ ក្រោយពីមួយយប់ព្រលែងសន្ទូច បោះសំណាញ់ នាំយកជលផលស្រស់ឆ្ងាញ់ពីសមុទ្រចូលមកច្រាំង។ អរុណរៈលើឆ្នេរសមុទ្រកាមប៊ិញ នេសាទករនៅភូមិតឹនផឿក ស្រាយសំណាញ់ ក្រោយពីមួយយប់នេសាទត្រី។ នារីកាមប៊ិញជាមួយផលិតផលយកពីសមុទ្រ។ មកដល់ឆ្នេរសមុទ្រកាមប៊ិញ ភ្ញៀវទេសចរណ៍អាចទិញក្តាម ត្រី មឹក បង្គា។ល។ ពីទីផ្សារអាហារសមុទ្រ។ ភ្ញៀវទេសចរណ៍ជ្រើសរើសក្តាមស្រស់ៗ។ បណ្តាទូកល្អី របស់អ្នកនេសាទនៅឃុំតឹនផឿកត្រៀមចេញទៅសមុទ្រនេសាទ។ ភ្ញៀវទេសចរណ៍អេស្បាញ់ លើឆ្នេរសមុទ្រកាមប៊ិញ។ ភ្ញៀវទេសចរណ៍ពិសោធន៍ដេកក្នុងតង់គុណភាពខ្ពស់នៅលើឆ្នេរសមុទ្រកាមប៊ិញ។ គ្រួសារជុំគ្នាពិសានូវមុខម្ហូបធ្វើពីជលផលស្រស់ៗ ដែលអ្នកនេសាទនៅភូមិតឹនផឿកនេសាទបានមក។ មកដល់ឆ្នេរសមុទ្រកាមប៊ិញភ្ញៀវទេសចរណ៍អាចទិញក្តាម ត្រី មឹក បង្គា ពីទីផ្សារអាហារជលផល និងលំហែក្នុងបរិយាកាសបរិសុទ្ធ ស្ងប់ស្ងាត់នៃទេសភាព។ បណ្តាសត្វគោអាចជួយកម្លាំងអ្នកនេសាទអូស ទូកល្អី ឡើងលើឆ្នេរ ហើយភ្ញៀវទេសចរណ៍អាចដកពិសោធន៍ ធ្វើដំណើរដោយរទេះគោ ធ្វើឲ្យសម្រស់ធម្មជាតិកាន់តែស្រស់ស្អាតនិងសាមញ្ញ បង្កភាពទាក់ទាញអ្នកក្រុងពេលដែលមកលេងទីនេះ។ មិននៅសម្ងំខ្លួនក្នុងបន្ទប់ដ៏តូចតាច់នេះទៀត ភ្ញៀវទេសចរណ៍ចេញទៅកាន់ឆ្នេរសមុទ្រកាមប៊ិញ ពិសោធន៍ដេកឆ្លងរាត្រីនៅក្នុងតង់គុណភាពខ្ពស់ សង់ផ្ទាល់នៅក្បែរឆ្នេរសមុទ្រ។ នៅកណ្តាលវេហារវាងសមុទ្រនិងមេឃ ភ្ញៀវទេសចរណ៍ បានគយគន់តារា រាប់លានដូង បញ្ចេញរស្មីភ្លឹបភ្លែតៗ ព្រមទាំងបានបំពេញដោយសម្លេងរលកសមុទ្រស្រិចៗនាំដំណេកលងលក់ទៅយ៉ាងស្ងំស្ងាត់៕ អត្ថបទនិងរូបថត៖ ដាំងគីមផឿង

នៅចម្ងាយពីទីក្រុងហូជីមិញប្រហែល១៥០គីឡូម៉ែត្រ ទៅទិសឦសាន ឆ្នេរសមុត្រកាមប៊ិញចំណុះ ឃុំតឹនផឿក ទីរួមស្រុកឡាហ្គី (ប៊ិញធ្វឹន) បានធម្មជាតិប្រទានឲ្យឆ្នេរសមុទ្រសធម្មជាតិ ទឹកសមុទ្រថ្លាយង់ សមុទ្រស្ងប់ ស្រស់ស្អាតរណ្តំចិត្តមនុស្ស។ ពេលអរុណរះអើតផុតពីឆ្នេរសមុទ្រកាមប៊ិញ ភ្ញៀវទេសចរណ៍អាចសម្រប់ខ្លួន ជាមួយឆ្នេរខ្សាច់ គយគន់ទិដ្ឋភាពនាវា ទូកល្អី របស់នេសាទករ នៅភូមិតឹនផឿកច្រើនកុះកររាប់រយគ្រឿង ផ្អៀងផ្អងជិះលើរលកត្រឡប់មកកំពង់ ក្រោយពីមួយយប់ព្រលែងសន្ទូច បោះសំណាញ់ នាំយកជលផលស្រស់ឆ្ងាញ់ពីសមុទ្រចូលមកច្រាំង។ អរុណរៈលើឆ្នេរសមុទ្រកាមប៊ិញ នេសាទករនៅភូមិតឹនផឿក ស្រាយសំណាញ់ ក្រោយពីមួយយប់នេសាទត្រី។ នារីកាមប៊ិញជាមួយផលិតផលយកពីសមុទ្រ។ មកដល់ឆ្នេរសមុទ្រកាមប៊ិញ ភ្ញៀវទេសចរណ៍អាចទិញក្តាម ត្រី មឹក បង្គា។ល។ ពីទីផ្សារអាហារសមុទ្រ។ ភ្ញៀវទេសចរណ៍ជ្រើសរើសក្តាមស្រស់ៗ។ បណ្តាទូកល្អី របស់អ្នកនេសាទនៅឃុំតឹនផឿកត្រៀមចេញទៅសមុទ្រនេសាទ។ ភ្ញៀវទេសចរណ៍អេស្បាញ់ លើឆ្នេរសមុទ្រកាមប៊ិញ។ ភ្ញៀវទេសចរណ៍ពិសោធន៍ដេកក្នុងតង់គុណភាពខ្ពស់នៅលើឆ្នេរសមុទ្រកាមប៊ិញ។ គ្រួសារជុំគ្នាពិសានូវមុខម្ហូបធ្វើពីជលផលស្រស់ៗ ដែលអ្នកនេសាទនៅភូមិតឹនផឿកនេសាទបានមក។ មកដល់ឆ្នេរសមុទ្រកាមប៊ិញភ្ញៀវទេសចរណ៍អាចទិញក្តាម ត្រី មឹក បង្គា ពីទីផ្សារអាហារជលផល និងលំហែក្នុងបរិយាកាសបរិសុទ្ធ ស្ងប់ស្ងាត់នៃទេសភាព។ បណ្តាសត្វគោអាចជួយកម្លាំងអ្នកនេសាទអូស ទូកល្អី ឡើងលើឆ្នេរ ហើយភ្ញៀវទេសចរណ៍អាចដកពិសោធន៍ ធ្វើដំណើរដោយរទេះគោ ធ្វើឲ្យសម្រស់ធម្មជាតិកាន់តែស្រស់ស្អាតនិងសាមញ្ញ បង្កភាពទាក់ទាញអ្នកក្រុងពេលដែលមកលេងទីនេះ។ មិននៅសម្ងំខ្លួនក្នុងបន្ទប់ដ៏តូចតាច់នេះទៀត ភ្ញៀវទេសចរណ៍ចេញទៅកាន់ឆ្នេរសមុទ្រកាមប៊ិញ ពិសោធន៍ដេកឆ្លងរាត្រីនៅក្នុងតង់គុណភាពខ្ពស់ សង់ផ្ទាល់នៅក្បែរឆ្នេរសមុទ្រ។ នៅកណ្តាលវេហារវាងសមុទ្រនិងមេឃ ភ្ញៀវទេសចរណ៍ បានគយគន់តារា រាប់លានដូង បញ្ចេញរស្មីភ្លឹបភ្លែតៗ ព្រមទាំងបានបំពេញដោយសម្លេងរលកសមុទ្រស្រិចៗនាំដំណេកលងលក់ទៅយ៉ាងស្ងំស្ងាត់៕ អត្ថបទនិងរូបថត៖ ដាំងគីមផឿង