បទយកការណ៍ឯកទេស

របាំ Xoe នៃប្រជាជននៅតំបន់ពាយព្យ

យោងទៅតាមរឿងព្រេង របាំ Xoe បានលេចចេញប្រហែល ១០ សតវត្សមុន នាគ្រាដំបូងរបាំនេះគ្រាន់តែមាន​​សកម្មភាពសាមញ្ញមួយដើម្បីមនុស្សកាន់ដៃគ្នាសំដៅបំបាត់ការភ័យខ្លាចនៅក្នុងភ្នំព្រៃ នាពេលយប់។ 

យោងទៅតាមរឿងព្រេង របាំ Xoe បានលេចចេញប្រហែល ១០ សតវត្សមុន នាគ្រាដំបូងរបាំនេះគ្រាន់តែមាន​​សកម្មភាពសាមញ្ញមួយដើម្បីមនុស្សកាន់ដៃគ្នាសំដៅបំបាត់ការភ័យខ្លាចនៅក្នុងភ្នំព្រៃ នាពេលយប់។ បន្ទាប់មកវាបានក្លាយជារបាំនៅតំបន់ភ្នំ ដែលបានសម្តែងក្នុងឱកាសនៃការបង្កើតភូមិ បានសម្តែងឱ្យបម្រើស្តេចបន្ទាប់មកបានអភិវឌ្ឍយ៉ាងត្រចះត្រចង់ទៅជារបាំដ៏ល្បីល្បាញរបស់ ជនជាតិថៃនៅភាគពាយ័ព្យ។ នៅខែធ្នូ ឆ្នាំ ២០២១ សិល្បៈ Xoe ថៃ ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌ​​វប្បធម៌អរូបីដែលតំណាងនឲ្យមនុស្សជាតិ។

ស្រុកកំណើតនៃរបាំ Xoe ថៃ

យោងតាមឯកសារបុរាណរបស់ជនជាតិថៃនៅភាគពាយ័ព្យ ប្រហែលសតវត្សទី ១០ មេកុលសម្ព័ន្ធតំបន់ មឿងឡូ  (Muong Lo) (ក្នុងខេត្ត អៀនបាយ (Yen Bai)​ បច្ចុប្បន្ន) គឺជា លោកឡាកទ្រឿង (Lac Truong)​ដែលបានបង្កើតសិល្បៈ Xoe ថៃ នេះឡើង ។ ហើយលោកគឺជាអ្នកដែលបានដឹកនាំជនជាតិថៃទៅកាន់តំបន់ មឿង ( Muong So) (នៅក្នុងស្រុក ផុងថូ (Phong Tho) ខេត្ត ឡាយចូវ (Lai Chau) សព្វថ្ងៃនេះ) ដើម្បីរានដីនិងង្កើតភូមិមួយ។ តាមរឿងព្រេងនិទានថាតំបន់ថ្មីនេះគឺជាកន្លែងដែលរបាំ Xoe រីកចំរើននិងរីករាលដាលពាសពេញ​​ភាគពាយ័ព្យ

 

ដំបូងឡើយ របាំ Xoe បានបង្រៀនដោយមេកុលសម្ព័ន្ធលោក ឡាក​ទ្រឿង (Lac Truong) ​គ្រាន់តែជាវិធី​ដែលមនុស្សប្រុសស្រីកាន់ដៃគ្នា បង្កើតជាវង្វង់ជុំវិញភ្លើង។ បន្ទាប់មក ពួកគេបានរាំនិងស្រែក ដើម្បីបណ្តេញសត្វព្រៃ និង​បំបាត់​ការភ័យខ្លាចតែប៉ុណ្ណោះ។  ថែមទាំងវា​បង្ហាញពីសាមគ្គីភាព​ក្នុង​សហគមន៍ ផងដែរ។ ក្រោយមកទៀត ដើម្បីធ្វើអោយរបាំ Xoe កាន់តែមានភាពរស់រវើក ជនជាតិថៃ​បានលេង​ចាប៉ី Tian qin (មាន​ប្រភពដើម​មក​ពី​ប្រទេសចិន) ដែលរួមផ្សំ​ជាមួយស្គរ គង និងខ្មួស។ ចាប់តាំងពីពេលនោះមក របាំ Xoe ត្រូវបានគេ​សម្តែង​ក្នុងបណ្តាសកម្មភាពវប្បធម៌របស់​​​ជនជាតិថៃ តាំងក្នុងពីពិធីគ្រួសារតូចៗ ដូចជា ពិធីឡើងគេហដ្ឋានថ្មី ពិធីមង្គលការ ពិធីខ្លាន់ស្លារហូតដល់ពិធីបុណ្យធំៗនៃភូមិ។ ដូច្នេះហើយ ប្រជាជននៅតំបន់មឿងឡូ (Muong Lo) ជឿថា វង្វង់ Xoe កាន់តែធំ កាន់តែមានសុភមង្គល ឆ្នាំនោះ​​ម្រមូលផលជាច្រើនសន្ធឹក ជីវិតកាន់តែរីកចម្រើន ហើយអ្នកភូមិកាន់តែមានសុភមង្គល។

 

យោងតាមសិប្បករ ឡូវ៉ាន់ បៀន (Lo Van Bien) នៅសង្កាត់ ទ្រូង​តាម (Trung Tam) ទីរួម​ស្រុក ងៀឡូ ( Nghia Lo) ដែលជាអ្នកសិក្សាអំពីវប្បធម៌ថៃនៅ តំ​បន់​មឿង​ឡូ (Muong Lo) បាននិយាយថា សព្វថ្ងៃនេះ Xoe មានរបាំចំនួន ៣៦ ប៉ុន្តែរបាំទាំងអស់មានប្រភពដើមនិង​បាន​កែប្រែពីរបាំ Xoe បុរាណចំនួន ៦ ។ របាំ Xoe បុរាណ​ទាំង ៦ នេះមិនត្រឹមតែសម្រាប់ការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវគំនិតនៃជីវិត របៀបគិត និងរបៀប​រស់​នៅរបស់សហគមន៍ជនជាតិថៃជាច្រើនជំនាន់។ ឧទាហរណ៍ របាំ "​xoe រង្វង់" បង្ហាញពីសាមគ្គីភាព និងការភ្ជាប់សហគមន៍; របាំ «លើកកន្សែងអញ្ជើញស្រា » ដើម្បីបង្ហាញក្តីស្រលាញ់ចំពោះភ្ញៀវដែលមកផ្ទះលេង​ត្រូវមានកែវស្រា ដើម្បីអញ្ជើញ; របាំ "រាំទៅមុខ ថយក្រោយ ទ្រេតចុះក្រោមធ្លាក់" បញ្ជាក់ថា ទោះបីជា​ស្ថានសួគ៌ និងផែនដីច្របូក​ច្របល់ក៏ដោយ ក៏ក្រុមជនជាតិ​ភាគតិចនៅតែមិនអាចបំបែកបានទេ; របាំ"បោះកន្សែង​ គឺជារបាំ Xoe ដ៏រស់រវើក និងអស្ចារ្យបំផុត ដែលបង្ហាញពីសេចក្តីរីករាយនៃមង្គលការ។ រីឯការឡើងផ្ទះថ្មីវិញ របាំ វង្វង់និងទះដៃ បង្ហាញពីការពេញចិត្ត ធូរធារ....

ជួង ស្គរ និងបន្ទះ​​ឫស្សី​បង្កើត​ចង្វាក់​ក្នុង​ពិធីបុណ្យ Xoe របស់​ជនជាតិ​ថៃ​នៅ​ភាគ​ពាយ័ព្យ។ រូបថត៖ ឯកសារ VNP

មុនពេលជ័យជំនះ​ ឌៀន​បៀន​ភូ (Dien Bien Phu)​ (ឆ្នាំ ១៩៥៤) តំបន់រស់នៅ​របស់​ជន​ជាតិ​ថៃទាំងមូលនៅ មឿង​ស (Muong So) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ "ស្តេចថៃ" ដែវ វ៉ានអឹន (Deo Van An)​​ ដែល​ជា​ព្រះអង្គរ​ស្រលាញ់របាំ Xoe ដូច្នេះហើយមានក្រុម Xoe រាប់រយ​នៅក្នុងតំបន់។ ពិធីបុណ្យ Xoe ត្រូវបានធ្វើឡើងជា​ទៀងទាត់​។ ក្នុងឱកាសពិធីបុណ្យ Xoe បានរៀបចំប្រុសស្រីជនជាតិថៃបានប្រមូលផ្តុំគ្នានៅមាត់ទន្លេណឹមណា (Nam Na) ដើម្បីនិយាយ ស្គាល់គ្នា និងរាំរបាំ Xoe ជាមួយគ្នា។ ពេលយប់មកដល់ ការច្រៀងហៅមិត្ត  សំឡេងនៃចាប៉ី Tian qin បានបន្លឺឡើង ​ក្រោមពន្លឺភ្លើង​​ដ៏ភ្លឺចែងចាំង បង្កើតរាត្រី Xoe កាន់តែស្រមើស្រមៃនិងរង្វង់ Xoe កាន់តែធំទៅៗ ម្តងៗ ហាក់ដូចជាមិនចេះចប់។

 

យោង​តាមលោកស្រីសាស្ត្រាចារ្យរង ​បណ្ឌិត ង្វៀនធីហៀន ( Nguyen Thi Hien) អតីត​នាយិការង​នៃ​វិទ្យាស្ថាន​វប្បធម៌ និង​សិល្បៈ​ជាតិ​វៀត​ណាម​បាន​ឲ្យ​ដឹង​ថា ជា​មូល​ដ្ឋាន​នៃរបាំ Xoe មាន​បី​ប្រភេទ​សំខាន់ៗ៖ ពិធី Xoe សម្តែងរបាំ Xoe និង Xoe រង្វង់​។ ចាប់ពីឆ្នាំ ១៩៩០រហូតមកដល់បច្ចុប្បន្ន ក្លឹបរបាំ Xoe ថៃ បានរីកចម្រើន ហើយនៅឆ្នាំ ២០១៩ ខេត្ត អៀនបាយ (Yen Bai​) មានក្រុមប្រហែល ១៨០ ក្រុម ខេត្ត ឌៀនបៀន (Dien Bien) មាន ១២៧៣ ក្រុម ខេត្ត ឡាយចូវ (Lai Chau) មានជាង ១០០ ក្រុម ហើយខេត្ត សើនឡា ( Son La) មានប្រហែល ១៧០០ ក្រុម ... ដែលបង្កើតចំនួនសិល្បករ សល្បការិនីសម្តែងរបាំXoe កាន់តែច្រើនជាង 

អាចនិយាយបានថា ក្នុងសម័យអាណានិគមបារាំង ពីរបាំប្រជាប្រិយ របាំ Xoe បានក្លាយជា "របាំមួយបានសម្តែងក្នុងរាជវាំង" ដែលបម្រើដល់មេកុលសម្ព័ន្ធនៅភូមិភាគពាយ័ព្យ និងមន្ត្រីបារាំង។ សិល្បការិនី ឡូធីផែ (Lo Thi Phe) (បានទទួលមរណភាពហើយ) ដែលធ្លាប់បំរើការក្នុងក្រុមរបាំ Xoe របស់ស្តេច ដែវវ៉ាន់អឹន (Deo Van An) បាននិយាយថា ក្រុម Xoe មកពី តំបន់មឿង (Muong So) មុនឆ្នាំ ១៩៥៤បានរួមធ្វើដំណើរជាមួយជនជាតិបារាំងទៅកាន់ទីក្រុងប៉ារីស (បារាំង) ដើម្បីសំដែងរបាំ Xoe ផ្កា , របាំ Xoe មួក  របាំ Xoe ផ្កាជើងគោរ របាំ Xoe កន្សែង ... ជាពិសេស បានទាក់ទាញជនជាតិលោកខាងលិចនៅពេលនោះ។

ឆ្លងកាត់នៃពេលវេលា ពីតំបន់​មឿង​ឡូ (Muong Lo) ​មឿង​ស (Muong So) រហូតមកដល់បច្ចុប្បន្ន របាំ Xoe បានអភិវឌ្ឍយ៉ាងត្រចះត្រចង់ ក្លាយជា កំណប់ វប្បធម៌​របស់​ប្រជាជនថៃ​និងជារបាំរួម​ដែល​ជានិមិត្តរូបនៃ​សាមគ្គីភាព​របស់ជនជាតិភាគពាយព្យ។

ទេសចរណ៍ស្រុក​កំណើត​នៃ​របាំ Xoe

នៅភាគពាយ័ព្យសព្វថ្ងៃនេះ មានតំបន់ចំនួន ៤ ដែល​មានប្រជាជនថៃរស់នៅយ៉ាងច្រើន​កុះកគឺស្រុក មឿង​ថាញ (Muong Thanh) (ខេត្ត ឌៀប​បៀន (Dien Bien)), ស្រុក​ មឿង​ឡូ (Muong Lo) (ខេត្ត​ អៀនបាយ (Yen Bai)), ស្រុក មឿង​ថាន (Muong Than) (ខេត្ត ឡាយ​ចូវ (Lai Chau)) និង ស្រុក​ មឿង​តាច (Muong Tac) (ខេត្ត​ សើន​ឡា (Son La))។ នៅ​ទីនោះ​មាន​មានក្រុម Xoe ល្បីៗ ដូច្នេះហើយពេលភ្ញៀវមកទស្សនា​មួយ​ក្នុង​ចំណោម​បណ្តាស្រុក​ខាង​លើ​នេះ ​ភ្ញៀវ​នឹងមានឱកាស​រីករាយជាមួយ "ពិធី​ជប់​លៀង Xoe" ពិសេស​របស់​អ្នកស្រុក ព្រោះវាហាក់បីដូចជា​នៅទីណាដែល​មានប្រជាជនថៃរស់នៅ ទីនោះមានសិល្បៈ Xoe

 

យោងតាមលោកស្រី ដូ​ធី​តាក (Do Thi Tac) ​អ្នក​ស្រាវជ្រាវ​និង​ប្រមូលវប្បធម៌ប្រជាប្រិយ​ នៅខេត្ត ឡាយ​ចូវ (Lai Chau) បានឲ្យដឹងថា Xoe គង​គឺជា​ពិធីបុណ្យធំ​បំផុត​នៃ​និទាឃរដូវរបស់សហគមន៍ជនជាតិ​ថៃ ​នៅភាគពាយ័ព្យ និងជាពិសេសនៅ​ស្រុក ​មឿង​ថាញ (Muong Thanh) ។ ជនជាតិថៃសរៀបចំ Xoe គង ដើម្បីបួងសួងអាកាសធាតុអំណោយផលដំណាំល្អនិងភូមិដ៏សុខសាន្ត។ ពិធីបុណ្យ Xoe គងមានភាពល្បីល្បាញខ្លាំងណាស់ ដែលវាត្រូវបានប្រដូចទៅនឹងពិធីបុណ្យមួយ។ ពីព្រោះពិធីបុណ្យ Xoe គងមានរបាំដ៏ទាក់ទាញជាច្រើន ដូចជាពិធីជប់លៀងដែមានមុខម្ហូបឆ្ងាញ់ៗជាច្រើន។

 

នៅ​ក្នុង​សំឡេង​ពិរោះនៃចាប៉ី Tian qin ​លាយឡំ​ជាមួយ​នឹងសម្លេង​​សើច​របស់​ប្រុស​ស្រី​នៃ​ភូមិ​ឆ្ងាយ​បាន​មក​និង​ប្រមូល​គ្នា។ សំឡេង​គង និង​ស្គរ​ដាស់​តឿន​ភ្ញៀវទេសចរ​ឲ្យ​ចូល​រួម​ក្នុង​ពិធីបុណ្យ​នេះ។ នៅពេលនោះ មិនរើសអើង​ជនជាតិថៃ ជនជាតិម៉ុង ឬជនជាតិយ៉ាវ ឬដីទំនាប ឬខ្ពង់រាប តំបន់​ភ្នំព្រៃទេ... ពួកគេទាំងអស់បានកាន់ដៃគ្នា​យ៉ាងតឹងរ៉ឹង​ បង្កើតជាវង្វង់ Xoe ហើយរាំតាមចង្វាក់​ភ្លេង​នៃសំឡេងចាប៉ី Tian qin បន្លឺឡើងជុំវិញភ្លើង សម្លឹងមើល​ពីចម្ងាយ​ ប្រដូច​ជា​ផ្កាជើង​គោ​យក្សរីកនៅ​កណ្តាល​ភ្នំ និងព្រៃឈើ។

 

នៅជ្រលងភ្នំក្នុងស្រុក ឌៀន​បៀន (Dien Bien) និងទីក្រុង ឌៀន​បៀនភូ (Dien Bien Phu) ដែល​ជាកន្លែងរស់នៅរបស់ជនជាតិថៃខ្មៅ របាំ Xoe ត្រូវបាន​យក​ចិត្តទុក​ដាក់​និង​កសាង​ជាផលិតផលទេសចរណ៍​​សំខាន់ដោយគណៈកម្មាធិការប្រជាជនខេត្ត។ ដូច្នេះហើយ មកដល់ខេត្ត ឌៀន​បៀន (Dien Bien) ថ្ងៃនេះ ភ្ញៀវ​ទេសចរណ៍មិនត្រឹមតែទៅទស្សនាតំបន់ទេសភាពប៉ុណ្ណោះទេ ស្វែងយល់ពីកេរ្តិ៍​ដំណែលប្រវត្តិសាស្ត្រ​ដែល​ទាក់ទងជាមួយជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) "ល្បី​ល្បាញក្នុងទ្វីបទាំងប្រាំ"... ប៉ុន្តែថែមទាំងអាចស្វែងយល់ពីសម្រស់ដ៏គួរឱ្យទាក់ទាញរបស់ពិធីបុណ្យ Xoe ទៀតផង។ រាត្រីពិធីបុណ្យនេះមានក្រុម Xoe ជាង ១០០០ ក្រុម នៅក្នុងភូមិដូចជា ភូមិមេន (Men) ភូមិ តែន (Ten)  ភូមិ កមី (Co My) ភូមិ ភៀងឡើយ (Phieng Loi) ... របស់ជនជាតិថៃខ្មៅ ដែលតែងតែត្រៀមខ្លួនជាស្រេច ដើម្បីសម្តែងជូនភ្ញៀវទស្សនា។

កម្មវិធីសម្តេង Xoe បុរាណដ៏ធំបំផុតក្នុងប្រទេសវៀតណាម - ការបង្កើតឯកទគ្គកម្ម Guiness វៀតណាមឆ្នាំ ២០១៩ នៅទីរួម​ស្រុក ងៀ​ឡុ (Nghia Lo) ​ដោយមានការចូលរួម​ពី​​សិល្បករ សិល្បការិនី​មិន​មាន​អាជីពជាង ៥០០០​នាក់ រួមទាំងរបាំបុរាណដ៏ល្បីល្បាញចំនួន ៦ របស់តំបន់​ មឿង​ឡូ (Muong Lo) ។ រូបថត៖ VNA

ជនជាតិថៃនៅស្រុកម៉ាយចូវ (Mai Chau) (ខេត្តហ័រប៊ិញ (Hoa Binh)) ក៏បង្កើតក្រុម Xoe ដើម្បីបម្រើភ្ញៀវទេសចរណ៍ផងដែរ។ ជាគំរូគឺភូមិ ឡាក (Lac) ភូមិ ប៉ម កោង (Pom Coong) គឺជាភូមិអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ចំនួនពីរដែលមានក្រុម Xoe ជិត ១០ ក្រុម ។ លោកស្រី វី ធីទៀត (Vi Thi Tuyet) សមាជិការក្រុម Xoe នៅភូមិ ឡាក (Lac) បានសារភាពថា៖ "សម្រាប់ជនជាតិថៃយើង របាំ Xoe មិនចាំបាច់បង្រៀនទេ យើងស្គាល់ Xoe នាពេលធំឡើង"។

សម្រាប់ជនជាតិថៃ របាំ Xoe គឺដូចជាផ្នែកមួយនៃជីវិត ដូចជាអាហារ និងទឹកជារៀងរាល់ថ្ងៃ។ របាំ Xoe មិនត្រឹមតែជាមុខម្ហូបខាងវិញ្ញាណ ដែលមិនអាចខ្វះបានរបស់ជនជាតិថៃប៉ុណ្ណោះទេ។ ប៉ុន្តែវាបានក្លាយទៅជាវប្បធម៌រួមរបស់សហគមន៍បណ្តាជនជាតិនិងជាផលិតផលវប្បធម៌និងទេសចរណ៍តែមួយគត់របស់ភូមិភាគពាយ័ព្យសព្វថ្ងៃនេះ។/.

  • អត្ថបទ៖ ផុង​ធូ
  • រូបថត៖ កាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • បច្ចេកទេស កាហ្រ្វិក៖ ត្រាងញុង  

 

 

 


 


top