ព័ត៌មាន

រថយន្តនិទាឃរដូវដឹកពលករវិលត្រឡប់មកស្រុកកំណើតទទួលអំណរបុណ្យតេត


 រថយន្តនិទាឃរដូវដឹកពលករវិលត្រឡប់មកស្រុកកំណើតទទួលអំណរបុណ្យតេត ̣(រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ​២០១៩ នៅមណ្ឌលច្ចេកវិទ្យាខ្ពស់ ទីក្រុងហូជីមិញនោះ សហព័ន្ធពលករទីក្រុង និង​សហជីព​បណ្ដាមណ្ឌល​កែច្នៃ ឧស្សាហកម្មទីក្រុងហូជីមិញបានរៀប​ចំ រថយន្តចំនួន​ ៣៦ ជើង ដឹកកម្ម​ករ​ជាង ១៥០០​ នាក់ដែលកំពុងធ្វើការនៅ​ទីក្រុងវិលត្រឡប់មកស្រុក​កំណើត​វិញ ទទួលអំណរបុណ្យតេតជាមួយគ្រួសា​រ។ កម្ម​ការទាំង​នេះ គឺជាអ្នកដែលមានស្ថាន​ភាពលំបាក ដោយមិន​បាន​ទទួល​បុណ្យ​តេត​នៅ​ស្រុក​កំណើត​ជាច្រើន​ឆ្នាំមក​ហើយ​។
 
លោក Trinh Van Dung កម្មករមួយរូប មកពីខេត្ត Thanh Hoa បានចែករំលែកថា៖ “គ្រួសារ​យើង​ខ្ញុំមិន​បាន​ទទួល​​អំណរបុណ្យ​តេតនៅស្រុកកំណើតអស់រយៈ​ពេល ៥ ឆ្នាំហើយ។ ទទួល​បានព័ត៌មាននេះ​ កូនៗពីនាក់​របស់ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ សហជីពបានថែទាំ​បុណ្យតេតជូនពលករ​យ៉ាង​ម៉ត់ចត់ណាស់​”។
 
នាយប់ថ្ងៃ​ទី២៩ ខែមករា អគ្គក្រុមហ៊ុនទូរគមនាគមន៍ MobiFone បានរៀបចំកម្មវិធី "បុណ្យតេត​ពេញ​ទៅ​ដោយ​​មនោសញ្ចេតនា - និទាឃរដូវតភ្ជា​ប់ " នៅស្ថានីយ៍រថភ្លើង S​ai Gon ដោយប្រគល់សំបុត្រ​រថភ្លើង​ចំនួន​ ១២០០ សន្លឹក​ ដោយឥតគិតថ្លៃជូនកម្មករនៅខេត្ត ​Binh Duong និង Dong Nai​ វិល​ ត្រឡប់​មក ស្រុក​កំណើត​​ទទួលអំណរបុណ្យ​តេត៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top