ព័ត៌មាន

រថយន្តដឹកទំនិញចាំបាច់និងស្បៀងអាហារសម្រាប់បម្រើការនៅតំបន់រាតត្បាតកូវីដ -១៩ មិនត្រូវឆ្លងការត្រួតពិនិត្យ

ការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានអនុវត្តន៍តែនៅចំណុចប្រគល់ទទួលទំនិញប៉ុណ្ណោះ ដោយធានាឱ្យមានការអនុលោមតាមតម្រូវការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

នាថ្ងៃទី ២៥ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី លោក Le Van Thanh បានចុះហត្ថលេខាលើឯកសារ ណែនាំឲ្យក្រសួងស្ថាប័នចំណុះរដ្ឋាភិបាល; គណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងដែលចំណុះមជ្ឈឹម ស្តីពីការដឹកជញ្ជូនទំនិញសំខាន់ៗចាំបាច់ ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។

ដូច្នោះហើយ មិនអនុវត្តន៍ការត្រួតពិនិត្យណាមួយទៅលើមធ្យោបាយដឹកជញ្ជូនទំនិញសំខាន់ចាំបាច់ ម្ហូបអាហារនិងចំណីអាហារដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន (ត្រូវបានបិទភ្ជាប់ជាមួយលេខកូដសម្គាល់ QR នៃវិស័យដឹកជញ្ជូន) នៅលើតាមផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវអន្តរស្រុក និងចរាចរណ៍ក្រុងទូទាំងប្រទេស។ ការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានអនុវត្តន៍តែនៅចំណុចប្រគល់ទទួលទំនិញប៉ុណ្ណោះ ដោយធានាឱ្យមានការអនុលោមតាមតម្រូវការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top