
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសិក្ខាសាលា លើកកំពស់គុណភាពការងារក្តាប់ជាប់ប្រមូលផ្តុំ និងឆ្លុះបញ្ជាំងពីមតិយោបល់ របស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan អញ្ជើញធ្វើជាអធិបតិសិក្ខាសាលានេះ។ ថ្លែងមតិក្នុងសិក្ខាសាលា លោក Nguyen Thien Nhan បានលើកច្បាស់ថា៖
“យើងមានគម្រោងកសាងគោលនយោបាយគឺត្រូវបានដឹងថា តើបច្ចុប្បន្នប្រជាជនកំពុងកិតយ៉ាងម៉េចនិងមានតម្រូវការយ៉ាងម៉េចលើវិស័យនោះ។ ការក្តាប់ជាប់នូវស្មារតីរបស់ប្រជាជន ត្រូវដើរទន្ទឹមជាមួយនឹងការស៊ើបអង្កេត សង្គមវិទ្យា ដែលចម្លើយនៅវិស័យនោះ គឺប្រជាជនភាគច្រើនមានតម្រូវការអ្វីខ្លះ។ ”
នៅក្នុងសិក្ខាសាលានេះ តំណាងជាច្រើនបានចាត់ទុកថា នាពេលខាងមុខត្រូវលើកកំពស់សមត្ថភាពសេនាធិការ ជួយគណៈកម្មាធិការបក្សក្នុងការក្តាប់ជាប់ ស្រាវជ្រាវសាធារណមតិសង្គម និងកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននានា ក្នុងការដោះស្រាយសំណើររបស់អ្នកបោះឆ្នោត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម