ព័ត៌មាន

រដ្ឋាភិបាលឥណ្ឌូនេស៊ីមិនប្រកាសស្ថានភាពគ្រោះមហន្តរាយជាតិ ក្រោយពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមី

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani   បានចាត់ទុកថា ប្រទេសឥណ្ឌូនេមិនចាំបាច់ធ្វើដូច្នេះឡើយ ដោយសារប្រភពកម្លាំងជាតិអាចជំនះពុះពារលើផលវិបាកដោយសារគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមី។

លំនៅដ្ឋានត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 29ខែកញ្ញា។ រូបថត: AFP / TTXVN

រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងមិនអំពាវនាវ និងរៃអង្គាសទឹកប្រាក់សម្រាប់ជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដីនិង​រលក​យក្សស៊ូណាមីនាពេលកន្លងទៅនៅខេត្ត Sulawesi ភាគកណ្ដាល នៅក្នុងសន្និសីទជាប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះបាលីដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែតុលាឡើយ។ ប្រទេសឥណ្ឌូនេស៊ីក៏មិនប្រកាសស្ថានភាពគ្រោះមហន្តរាយជាតិ ក្រោយពីគ្រោះធម្មជាតិនេះដែរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani   បានចាត់ទុកថា ប្រទេសឥណ្ឌូនេមិនចាំបាច់ធ្វើដូច្នេះឡើយ ដោយសារប្រភពកម្លាំងជាតិអាចជំនះពុះពារលើផលវិបាកដោយសារគ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមី​។​ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងនាវាចរណ៍ឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan បានលើកច្បាស់ថា រដ្ឋាភិបាលនឹងមិនប្រកាសគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនាពេលកន្លងទៅជាគ្រោះមហន្តរាយជាតិឡើយ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសនេះនៅតែបន្តទទួលជំនួយអន្តរជាតិ។ លោកបានអះអាងថា កិច្ចប្រជុំជាប្រចាំឆ្នាំរបស់​ IMF និង WB នឹងបានរៀបចំឡើងតាមកាលវិភាគកំណត់។

មន្ត្រីឥណ្ឌូនេស៊ីគ៏បានចាត់ទុកថា បណ្ដាគ្រោះធម្មជាតិដូចជាគ្រោះរញ្ជួយដី ភ្នំភ្លើងគឺជារឿងធម្មតាទេ ដោយសារប្រទេសឥណ្ឌូនេស៊ីស្ថិតនៅ "ខ្សែក្រវាត់ភ្លើង" ប៉ាស៊ីហ្វិក។ ចំណុចសំខាន់គឺត្រូវមានផែនការបំរុង វិធានការទប់​ទល់​នៅនឹងកន្លែង និងកែលម្អសមត្ថភាពព្យាករណ៍ ការវិភាគរបស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្រ្តរូបវិទ្យា (BMKG)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top