ព័ត៌មាន

រដ្ឋាភិបាលអន្តរកាលស៊ីរីចរចាអំពីការផ្ទេរអំណាច

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Mohammad al-Bashir បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងកិច្ចការរបស់ ប្រទេសរហូតដល់ខែមីនា ឆ្នាំ២០២៥។

កាលពីថ្ងៃទី ១០ ខែធ្នូ ទូរទស្សន៍ជាតិស៊ីរីបានរាយការណ៍ថា បណ្ដារដ្ឋមន្ត្រីក្នុង រដ្ឋាភិបាលអន្តរកាលដែលទើបតែបានបង្កើតនៅក្នុងប្រទេសនេះ បានជួបជាមួយ សមាជិកនៃរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ដើម្បីរៀបចំការផ្ទេរ ស្ថាប័នរដ្ឋ និងធានាភាពរលូននៃសេវាសាធារណៈ។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Mohammad al-Bashir។ (រូបថត៖ Reuters/TTXVN)

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Mohammad al-Bashir បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងកិច្ចការរបស់ ប្រទេសរហូតដល់ខែមីនា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនោះ រដ្ឋាភិបាលអន្តរកាលដាក់ ចេញគោលដៅគ្រប់គ្រងបណ្ដាក្រសួងនិងផ្នែកនានា និងស្ដារសេវាកម្មសំខាន់ៗនៅ ទូទាំងប្រទេសឡើងវិញ។
នៅក្នុងការវិវឌ្ឍន៍ទាក់ទងមួយទៀត កាលពីថ្ងៃទី ១០ ខែធ្នូ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បាននិយាយថាសហរដ្ឋអាមេរិកគាំទ្រដំណើរការ ផ្លាស់ប្តូរនយោបាយដែលដឹកនាំនិងសម្រេចដោយប្រជាជនស៊ីរី៕

top