ព័ត៌មាន

រដ្ឋាភិបាលស្នើយន្តការនិងគោលនយោបាយពិសេសសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយក្លេអ៊ែរនីញធួន

នាព្រឹកថ្ងៃទី ១៤ កុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហុង យៀន បានបង្ហាញរបាយការណ៍ស្តីពីយន្តការ និងគោលនយោបាយពិសេសសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយ ក្លេអ៊ែរ និញធួន។
ដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន ហុង យៀន បង្ហាញរបាយការណ៍ស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់វិនិយោគលើការសាងសង់គម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន (រូបភាព៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា)

យន្តការគោលនយោបាយជាក់ស្តែងដែលបានស្នើឡើង ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា៖ ការអនុញ្ញាតឱ្យអនុវត្តការងារក្នុងពេលដំណាលគ្នាលើ ការចរចា និងកិច្ចព្រមព្រៀងជាមួយដៃគូស្របជាមួយនឹងដំណើរការរៀបចំឯកសារ និងអនុម័តការកែសម្រួលគោលនយោបាយវិនិយោគ និងអនុម័តគម្រោង វិនិយោគ; យន្តការស្តីពីផែនការហិរញ្ញវត្ថុ និងការរៀបចំដើមទុនសម្រាប់ការអនុវត្តគម្រោង; យន្តការ និងគោលនយោបាយសម្រាប់ខេត្តនិញ ធួន...។ រដ្ឋមន្ត្រី លោក ហ្វៀន ហុង យៀនបានសង្កត់ធ្ងន់ថា៖  “នេះគឺជាគម្រោងដ៏សំខាន់ជាពិសេស ជាមួយនឹងបច្ចេកវិទ្យាស្មុគ្រស្មាញ ដែលគ្រប់គ្រងដោយប្រទេសមួយចំនួនប៉ុណ្ណោះ ដែលទាមទារទុនវិនិយោគដ៏ធំនិងត្រូវបានបណ្តាក់ ទុនជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ ដូច្នេះ ចាំបាច់ត្រូវមានយន្តការគោលនយោបាយជាក់ស្តែង ដើម្បីពន្លឿនវឌ្ឍនភាព និងកាត់បន្ថយរយៈពេលអនុវត្ត”។

យន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់គម្រោងថាមពលនុយ ក្លេអ៊ែរ និញធួន នឹងត្រូវបានគណៈប្រតិភូពិភាក្សាជាក្រុមនៅថ្ងៃសៅរ៍ (ថ្ងៃទី ១៥ ខែកុម្ភៈ) និងនៅសាលប្រជុំនៅដើមសប្តាហ៍ក្រោយ៕


top