ព័ត៌មាន

រដ្ឋាភិបាលសម្របសម្រួលកាត់បន្ថយសម្ពាធអតិផរណាយ៉ាងប្ដូរផ្ដាច់

សម័យពិភាក្សាពេញអង្គស្ដីពីសេដ្ឋកិច្ច - សង្គមក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបញ្ចប់នៅព្រឹកថ្ងៃទី២ ខែមិថុនា ក្រោយរយៈ ១ ថ្ងៃកន្លះធ្វើការ។
  សម័យពិភាក្សាពេញអង្គស្ដីពីសេដ្ឋកិច្ច-សង្គមក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ (រូបថត៖ quochoi.vn)  
  រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung (រូបថត៖ quochoi.vn)  
មតិយោបល់ជាង ៧០ ដែលបានលើកឡើងក្នុងសម័យប្រជុំបានបង្ហាញពីការប្ដេជ្ញាចិត្ត ការទទួលខុសត្រូវរបស់សមាជិករដ្ឋសភាចំពោះបញ្ហាដ៏សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ នាព្រឹកថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung និងសមាជិករដ្ឋសភាមួយចំនួនទៀតបានបំភ្លឺអំពីបញ្ហាជាច្រើន ដែលសមាជិករដ្ឋសភាមានការយកចិត្តទុកដាក់ផងដែរ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ទោះបីជាខឿនសេដ្ឋកិច្ចកំពុងស្ដារឡើងវិញក៏ដោយ ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាសាកល្បងជាច្រើនដែរ។ សម្ពាធសម្របសម្រួល និង អនុវត្តន៍គោលដៅអតិផរណាពេញមួយឆ្នាំក្រោម ៤% គឺធំធេងណាស់ ដោយសារកត្តាពីខាងក្រៅ និងខាងក្នុងនៃខឿនសេដ្ឋកិច្ច។ នោះគឺតម្លៃទំនិញ ស្បៀងអាហារ ប្រេងឆៅ វត្ថុធាតុដើមបានកើនឡើង ដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្ម និងប្រើប្រាស់៖ “រដ្ឋាភិបាលនឹងតាមដានយ៉ាងដិតដល់ ហើយអនុវត្តន៍វិធានការ និងឧបករណ៍នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងប្ដូរផ្ដាច់ ដើម្បីធានាការផ្គត់ផ្គង់-តម្រូវការ គ្រប់គ្រងអតិផរណា ព្រមទាំងសិក្សាស្រាវជ្រាវដំណោះស្រាយអំពីការកាត់បន្ថយពន្ធ និងតម្លៃ ដើម្បីរាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចធ្វើការសម្រេច សំដៅកាត់បន្ថយសម្ពាធនៃការកើនឡើងតម្លៃប្រេងសាំង ជួយឧបត្ថម្ភស្ដារផលិតកម្ម ធ្វើអាជីវកម្ម ជួយឧបត្ថម្ភប្រជាពលរដ្ឋ ជាពិសេសគឺជនក្រីក្រ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប មុខសញ្ញាមានស្ថានភាពរស់នៅលំបាក ដោយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការកើនឡើងតម្លៃ”។

នាព្រឹកថ្ងៃដដែល អង្គប្រជុំក៏បានពិភាក្សាអំពីល្បឿនអនុវត្តន៍កញ្ចប់ជួយឧបត្ថម្ភការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលមានតម្លៃប្រមាណ ៣៥០ លានលានដុង ព្រមទាំងពិភាក្សាអំពីវិស័យហិរញ្ញវត្ថុ និងរូបិយវត្ថុ។

នារសៀលថ្ងៃដដែល សមាជិករដ្ឋសភាបានពិភាក្សាអំពីការអនុវត្តការសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ឆ្នាំ ២០២១ ផងដែរ៕


top