ព័ត៌មាន

រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់លក្ខណៈសម្រាប់អ្នកវិទ្យាសាស្ត្រនិងបញ្ញាវ័ន្ត


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc

 នាព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី​វៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញជួបសំណេះ សំណាលជាមួយអ្នកមាន ទេពកោសល្យវៀតណាមនៅឯបរទេសប្រមាណ ១០០រូបដែល​កំពុង​មកចូលរួម “កម្មវិធីតភ្ជាប់បណ្ដាញផ្លាស់​ប្ដូរថ្មីច្នៃ​ប្រឌិតវៀតណាម” ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ ទី២៤ ខែសីហា ក្រោម​អធិបតីភាពរបស់ក្រសួងផែនការនិងវិនិយោគ។
 
នៅ​ជំនួប នេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការ ដែល​បណ្ដា​បញ្ញា​វ័ន្ត​វ័យ​ក្មេង​បាន​លើកឡើងការផ្ដួចផ្ដើមគំនិតជាក់ស្ដែងជាច្រើន ចំពោះរដ្ឋាភិបាល ក្នុងបរិបទនៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០។
 
លោកនា​យករដ្ឋមន្រ្តីបានលើកច្បាស់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ច កាលផ្ទៀងស្ដាប់​យោបល់​របស់​បញ្ញា​វ័ន្ត​វៀត​ណាម​​នៅឯបរទេស ដើម្បីអាចចេញ គោលនយោបាយថ្មី។ រដ្ឋាភិបាលសន្យាថា នឹងកសាង​បរិយាកាស​ដ៏ងាយ​ស្រួល បំផុត ដើម្បីលើកទឹកចិត្តគាំទ្រការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ក្នុងនោះសហគមន៍ បញ្ញាវ័ន្ត​ជា​កត្តា​សំខាន់ក្នុងការអភិវឌ្ឍនោះ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋាភិបាល​ផ្ដោត​ទៅលើ​បដិវត្តន៍​ឧស្សាហកម្ម៤.០ដោយគ្រឹះ ស្ថានគឺទិន្នន័យធំ មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត ហើយកំពុងកសាងយុទ្ធ សាស្ត្រ​ជាតិ​ដើម្បី​នាំប្រទេសជាតិអភិវឌ្ឍន៍ លើកស្ទួយជីវ​ភាពរស់នៅរបស់ ប្រជាជន​ក៏ដូច​ជាទ្រង់​ទ្រាយ​ខឿន​សេដ្ឋកិច្ច​ផងដែ​រ។ រដ្ឋាភិបាលក៏កំពុងកសាង មជ្ឈមណ្ឌលច្នៃប្រឌិតខាងបច្ចេកវិទ្យាដ៏​ធំសម្បើម ដើម្បី​ទាក់​ទាញ​មនុស្សមាន​ ទេពកោសល្យមកធ្វើកា​រទៀត​ផង។
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា មាន បញ្ញាវ័ន្ត​កាន់តែ​ច្រើន​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃដែល​វិលត្រឡប់​មករួមវិភាគទានទៅក្នុងបុព្វហេតុកសាងប្រទេសជាតិ។ រដ្ឋាភិបា​ល វៀតណាមសន្យាថា នឹង​បង្ក​​គ្រប់​ លក្ខណៈដើម្បីអ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តចូលរួមក្នុងគម្រោងការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ក្នុង​ទូទាំង​ប្រទេ​ស​ ពិសេសគឺចំពោះការផ្ដួចផ្ដើ​មគំនិតថ្មីៗ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top