នាពេលខាងមុខនេះ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំអនឡាញទូទាំងប្រទេសរវាង រដ្ឋាភិបាលជាមួយតំបន់នានាស្ដីពីភារកិច្ច ដំណោះស្រាយទប់ទល់នឹងជំងឺ Covid-19។
ខ្លឹមសារដ៏សំខាន់ចំនួន៤នៅកិច្ចប្រជុំលើកនេះរួមមាន៖ ការដោះស្រាយការលំបាកសម្រាប់ផលិតកម្មអាជីវកម្ម ពន្លឿនការបើកការចំណាយទុនវិនិយោគសាធារណៈជាង ៣០ ពាន់លានដុល្លាអាមេរិក ការធានាសន្តិសុខសង្គមនិងការរក្សារឹងនាំនូវស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់។ រដ្ឋមន្រ្តីនានានឹងបង្ហាញកម្មវិធីដំណោះស្រាយរបស់ក្រសួងខ្លួន សំដៅជំនះពុះពារ លើការលំបាកបង្កឡើងដោយជំងឺរាតត្បាត ព្រមទាំងផ្ទៀងស្ដាប់ការផ្ដល់មតិ របស់អង្គប្រជុំផងដែរ។
គួរបញ្ជាក់ថា ជំងឺ Covid-19 កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចសកលនិងឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចវៀតណាម។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចាត់ទុកថា សេដ្ឋកិច្ចសកលនឹងមានកំណើន ០% ក្នុងឆ្នាំនេះ ប្រទេសខ្លះៗនឹងមានកំណើនសញ្ញាដក ខណៈដែលអង្គការសហប្រជាជាតិបានចាត់ទុកថា វិបត្តិសេដ្ឋកិច្ចសកលថ្មីមួយដ៏ធ្ងន់ធ្ងរជាងវិបត្តិឆ្នាំ២០០៨ នឹងកើតមានឡើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម