ព័ត៌មាន

រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងក្នុងការងារគាំពារពលរដ្ឋ


 ឯកអគ្គរដ្ឋទូត Le Quy Quynh ឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅតុលាការជាន់ខ្ពស់ Shah Alam (រូបថត៖ TTXVN)
 

នោះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ាឡេស៊ីលោក Le Quy Quynh ពេល​ដែល​ឆ្លើយ​បទ​សម្ភាសន៍​ជាមួយអ្នក​សារព័ត៌មាននៃទីភ្នាក់ងារ សារព័ត៌មាន​វៀតណាមប្រចាំម៉ាឡេស៊ី ក្រោយពី​ការដែល​តុលាការ​ជាន់ខ្ពស់​ Shah Alam នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ីកាត់ក្ដីដាក់ពន្ធនាគារ​រយៈពេល ៣ឆ្នាំ​និង​៤ខែទៅ​លើអ្នកស្រី​ Doan Thi Huong។ 

ឯកអគ្គរដ្ឋទូត Le Quy Quynh ក៏បានសង្កត់ធ្ងន់ដែរថា ដូចជាជនសង្ស័យជនជាតិឥណ្ឌូនេស៊ីអ្នកស្រី Siti Aisyah ដែលត្រូវបានដោះលែងកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ អ្នកស្រី Doan Thi Huong ពិត​ជាជន​រង​គ្រោះនៃ​រឿង​ហេតុ​នេះ។

​ក្នុងរឿង​ហេតុធ្វើឃាតពលរដ្ឋកូរ៉េខាងជើងលោក​ Kim Chol កាលពីឆ្នាំ ២០១៧ ជន​ជាប់​ចោទ Doan Thi Huong ត្រូវបានចោទ​ប្រកាន់ពី​បទមានចេតនា ​បង្ករបួស​ស្នាម​ដោយ​មធ្យោបាយ​គ្រោះថ្នាក់​នានា​ដែល​ជំនួស​អោយ​បទ​ឃាតកម្ម​វិញ។​

​នាថ្ងៃទី១ ខែមេសា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីប្រតិកម្មរបស់ វៀត​ណាម​ចំពោះ​សាល​ក្រម​របស់​តុលាការ​ម៉ាឡេស៊ីទៅ​លើពលរដ្ឋវៀតណាម អ្នកស្រី D​oan Thi Huong អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម លោក​ស្រី​ Le Thi Thu Hang បានលើកច្បាស់ថា បន្ទាប់ពីកើតមានឡើងរឿងហេតុនេះមក រដ្ឋាភិបាល ក្រសួង​ការបរ​ទេស​និងស្ថាប័នពាក់ព័ន្ធនានា រួមជា​មួយសហព័ន្ធ មេធាវី​ វៀតណាម​បាន​អនុវត្តន៍​គ្រប់​វិធាន​ការគាំ​ពារ​ពលរដ្ឋ​ ដើម្បីការពារសិទ្ធិនិង ផលប្រយោជ​ន៍ស្របច្បាប់របស់អ្នកស្រី​ Doan Thi Huong ​ធានាអោយ​ពល​រដ្ឋ​រូប​ នេះ​ត្រូវបានជំនុំជម្រះប្រកបដោយសមភាព ​សត្យានុម័ត ហើយត្រូវបានដោះ លែ​ងយ៉ាង​ឆាប់ៗ។

​ក្រសួងការបរទេសវៀតណាម កំពុងបន្តសហការជាមួយស្ថាប័នពា​ក់ព័ន្ធ នានា សហព័ន្ធមេធាវី វៀតណាម បញ្ជា​ណែនាំ​អោយស្ថានទូតវៀតណាមប្រចាំ ម៉ាឡេស៊ីដំ​ណើរការវិធានការចាំបាច់​ដើម្បីជូន​ពលរដ្ឋ Doan Thi Huong វិល ត្រឡប់​មកប្រទេសវិញប្រកប​ដោយសុវត្ថិភាព៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top