ព័ត៌មាន

រដ្ឋាភិបាលវៀតណាមតែងតែអមដំណើរជាមួយសហគ្រិននិងសហគ្រាស


ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh អញ្ជើញថ្លែងនិងលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងនិងសហគ្រាសឲ្យបន្តជម្នះរាល់ការលំបាកដែលបង្កឡើងដោយជំងឺកូវីដ ១៩ (រូបថត៖ TTXVN)
 

ក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ ខែតុលា នារសៀលថ្ងៃទី ១៣ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ លោក Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយសហគ្រិនវ័យក្មេង នៃសមា គមសហគ្រិនវ័យក្មេងវៀតណាម និងក្លឹបសហគ្រិនផ្កាយក្រហមផងដែរ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិ បាល តែងតែគាំទ្រនិងអមដំណើរជាមួយសហគ្រិននិងអាជីវកម្មដើម្បីរួមគ្នាបង្កើតឡើងតម្លៃល្អៗ សម្រាប់សង្គម។ លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងបរិបទសេដ្ឋកិច្ច - សង្គម នាពេលបច្ចុប្បន្ន តម្រូវឱ្យសហគ្រិននិងសហគ្រាស ត្រូវផ្លាស់ប្តូរនិងមានការច្នៃប្រឌិតថ្មី ជា និច្ច ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជួយវៀតណាមធ្វើសមាហរណកម្ម ជាមួយពិភព លោក ប្រកបដោយទំនុកចិត្ត។ ហេតុដូច្នេះ ត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ក៏ដូចជា ជួយឧបត្ថម្ភយុវជនក្នុងភាពជាសហគ្រិន បន្តជំរុញតួនាទីសរសរគ្រឹះសេដ្ឋកិច្ច ផ្សារភ្ជាប់និងសហប្រតិបត្តការជាមួយគ្នា ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចវៀត​ណាម។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យក្លឹបសហគ្រិនផ្កាយក្រហម បន្តចូលរួមនិងគាំទ្រដល់ចលនាសហគ្រិនវ័យក្មេងនិងចលនាយុវជនបន្ថែមទៀតនាពេលខាងមុខ ដើម្បីបង្កើតកម្លាំងពលំនៃសាមគ្គីភាពនិងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top