ព័ត៌មាន

រដ្ឋាភិបាលវៀតណាមតែងតែផ្ទៀងស្តាប់និងគាំទ្រវិនិយោគិនបរទេស

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអះអាងថារដ្ឋាភិបាលវៀតណាមតែងតែផ្ទៀងស្តាប់គោលគំនិតនិងបំណងប្រាថ្នារបស់អាជីវកម្មបរទេស និងចែករំលែកការលំបាកដែលអាជីវកម្មកំពុងជួបប្រទះ (រូបថត៖ VGP/Nhat Bac)


នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែផ្ទៀងស្តាប់នូវគំនិតនិងបំណងប្រាថ្នារបស់អាជីវកម្មបរទេស និងចែករំលែកការលំបាកជាមួយអង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាត។

បន្តកម្មវិធីការងារជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនិងតំណាងវិនិយោគិនបរទេសនៅ វៀតណាម នារសៀលថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបជាមួយលោក Christopher Klein ភារធារីស្ថានទូតសហរដ្ឋអាមេរិក សហគ្រាសនិងវិនិយោគិនមួយចំនួន កំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីអ្នកវិនិយោគិនអាមេរិកមួយចំនួននៅក្នុងទម្រង់តាមអ៊ីនធឺណែត។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែផ្ទៀងស្តាប់នូវគំនិតនិងបំណងប្រាថ្នារបស់អាជីវកម្មបរទេស និងចែករំលែកការលំបាកជាមួយអង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

តំណាងនៃអាជីវកម្មអាមេរិកមួយចំនួនបានវាយតម្លៃខ្ពស់ ចំពោះយុទ្ធសាស្ត្រនិងវិធានការរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងការរីករាលដាល និងធានានូវការផលិតនិងចរាចរប្រកបដោយសុវត្ថិភាពក្នុងរយៈពេលកន្លងមក។ ទោះជាយ៉ាងនេះក្តី សង្ឃឹម ថា ការអនុវត្តនៅតាមមូលដ្ឋានគួរតែមានប្រសិទ្ធភាពនិងទាន់ពេលវេលាជាង។

ចំពោះមុខសំណើររបស់អង្គភាពអាជីវកម្មមួយចំនួនលើបញ្ហាវ៉ាក់សាំង លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នឹងចាក់វ៉ាក់សាំងជូនពលករបានឆាប់បំផុត ហើយសម្រួលចំនួនវ៉ាក់សាំងតាមសមត្ថភាពសម្រាប់អ្នកជំនាញនិងពលករនៃសហគ្រាសវិនិយោគបរទេស។ លោកនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យលោកភារធារី គណៈប្រតិភូនិងធុរកិច្ចអាមេរិកបន្តចែករំលែកនិងជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ក្នុងការបង្ការជំងឺក្នុងទម្រង់សមស្របណាមួយ ជាពិសេសគឺការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងចំពោះមុខស្ថានភាពកង្វះវ៉ាក់សាំង នៅលើពិភព លោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top