ព័ត៌មាន

រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស


 កិច្ចប្រជុំមួយរបស់ក្រុមការងារនៃដំណើរការបាលីស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើបញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់និងអំពើជួញដូរមនុស្ស (រូបថត៖ baliprocess.net)
 

 កិច្ចប្រជុំ នេះជាឱកាសដើម្បីរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម ក៏ដូចជាតួនាទី ជាសមាជិក​ដ៏មាន​ការ​ទទួល​ខុសត្រូវចំពោះបញ្ហាសក​លនានា​ផងដែរ។
 
ចាប់ពីថ្ងៃទី​២២ ដល់ថ្ងៃទី២៣ ខែកក្ក​ដា វៀតណាមបានរៀបចំកិ​ច្ចប្រជុំមន្ត្រី ជាន់ខ្ពស់​លើក​ទី១៤ ក្រុមការ​ងារ​នៃ​ដំណើរ​ការបាលីស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើបញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់ អំពើជួញដូរ​មនុស្សនិង​ឧក្រិដ្ឋក​ម្មឆ្លង ដែន (AHG SOM 14)​ នៅទីក្រុងដាណាំង ភាគកណ្ដា​ល​វៀត​​ណាម​។​ កិច្ចប្រជុំ នេះជាឱកាស​ដើម្បីរួ​មចំណែកលើកកំពស់ឋានៈរបស់វៀតណា​ម ក៏ដូចជាតួនា​ទី ជាសមាជិក​ដ៏មាន​ការទទួ​​ល​ខុស​ត្រូវ​ចំពោះបញ្ហាសកលនានាផងដែរ។
 
ព្រឹត្តិការណ៍​នេះកាន់តែមានអត្ថន័យដ៏ពិសេសថែមទៀតចំពោះវៀតណាម ក្រោយពីពេលដែល វៀតណាម​បាន​អនុម័ត​លើកិ​ច្ច​ព្រមព្រៀងសកលស្ដីពីការ ចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ (GCM) កាល​ ពីខែធ្នូឆ្នាំ២០១៨ ផងដែរ។ ការរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌដំណើរការបាលី នឹង រួមចំណែកលើក​កំពស់​មន​សិការរួមរបស់ស្ថាប័នទាក់ទិនទាំងអស់ក្នុងដំណើរការកសាងផែនការអនុវត្តកិច្ចព្រមព្រៀង GCM នោះតែម្ដង​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top