ព័ត៌មាន

រដ្ឋាភិបាលគ្រប់គ្រងអតិផរណាប្រកបដោយជោគជ័យ CPI ឆ្នាំ២០១៧កើន ៣,៥៣%

យោងតាមអគ្គនាយករដ្ឋស្ថិតិ សន្ទស្សន៍តម្លៃប្រើប្រាស់ខែធ្នូកើន ២,៦% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ​មិញ​ ពោលគឺសន្ទស្សន៍តម្លៃប្រើប្រាស់ក្នុងឆ្នាំ២០១៧កើន ៣,៥៣% បើប្រៀបនឹងឆ្នាំមុន ទាបជាងគោលដៅដែលរដ្ឋសភាដាក់ចេញពីដើមឆ្នាំ។

ហេតុដូច្នេះបានជាគោលដៅគ្រប់គ្រងអតិផរណារបស់រដ្ឋាភិបាលប្រកបដោយជោគជ័យ។ លោក Nguyen Bich Lam អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា៖

“ឆ្នាំនេះជាឆ្នាំទី ២ បន្តបន្ទាប់ ដែលវៀតណាមគ្រប់គ្រងប្រកបដោយជោគជ័យអតិផរណា និងមានការគ្រប់គ្រងល្អគោលនយោបាយហិរញ្ញវត្ថុ និងរូបីវត្ថុផងដែរ។ ពោលគឺមានការបញ្ជាណែនាំរបស់រដ្ឋាភិបាលនោះ អតិផរណាត្រូវបាន​គ្រប់គ្រងយ៉ាងល្អ។ អតិផរណាទាបមានន័យថា ចំណូលរបស់និយោជិកនិងប្រជាជនមិនត្រូវបាត់បង់ ហើយក៏មានន័យថា ប្រាក់ដុងវៀតណាមមានស្ថិរភាព បង្កើតទំនុកទុកចិត្តសម្រាប់វិនិយោគិនផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top