ព័ត៌មាន

រដ្ឋសភាឯកភាពការលាលែងពីដំណែងរបស់ប្រធានរដ្ឋលោក Truong Tan Sang


រដ្ឋសភាឯកភាពការលាលែងពីដំណែងរបស់ប្រធានរដ្ឋលោក Truong Tan Sang

បន្តកិច្ចការរៀបចំបុគ្គលិកនៃកិច្ចប្រជុំលើក​ទី១១ រដ្ឋសភាវៀតណាម​នីតិកាលទី១៣នោះ នាព្រឹកថ្ងៃទី៣១ ខែ​មិនា ឆ្នាំ​២០១៦ តាងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ថ្លៃង​​របាយការណ៍ ស្តីពី​ការឯកភាពលើការលាលែង ពីមុខដំណែងប្រធានរដ្ឋ។ តាមនោះ ក្នុង​កិច្ចប្រជុំ​លើកទី១ រដ្ឋ​សភា​​នីតិកាល​ទី១៣ លោក Truong Tan Sang សមាជិក ការិយាល័យ​នយោបាយ​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ទទួល​​សំណែង​ប្រធានរដ្ឋ។​ ក្នុងដំណាក់កាលកាន់ដំណែងលោក Truong Tan Sang បានបំពេញល្អនូវភារ​កិច្ច​ជា​និច្ច។ ក៏ក្នុង​ថ្ងៃនេះដែរ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានដាក់ជូនរដ្ឋ​សភា​បញ្ជី​ឈ្មោះ​ បេក្ខភាព​កាន់​ដំណែង​ប្រ​ធាន​​រដ្ឋ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top