ព័ត៌មាន

រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ


រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ (VNA)

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧ រដ្ឋសភាអាមេរិកបានទទួលស្គាល់ថា៖ លោក Donald Trump ដណ្តើមបានជ័យជំនះ​ក្នុងការបោះឆ្នោតនាថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅដើម្បីក្លាយទៅជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។ តាមគំរោង បន្ទាប់ពីពិធីសច្ចាប្រណិធានទទួលដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នាថ្ងៃទី ២០ ខែមករា ខាងមុខ​ រដ្ឋសភាអាមេរិកនឹងចាប់ផ្តើមរបៀបវារៈដ៏មមាញឹត ។ បញ្ហាក្តៅគគុកនៃឆាកនយោបាយអាមេរិក នាពេលខាងមុខគឺអនាគតនៃកម្មវិធីថៃទាំសុខភាពមានតំលៃទាបឬហៅ​ថា​  ObamaCare ការកែទម្រង់អនុក្រិត្យនិងសេចក្តីសម្រេចនិតិបញ្ញត្តិ ការបំភ្លឺរឿងហេតុការធ្វើអន្តរាគមន៍របស់​រុស្ស៊ីចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនិងការអនុម័តលើរាល់សំណើតែងតាំងគណៈរដ្ឋមន្ត្រី​របស់​រដ្ឋអំណាចថ្មី។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀតប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump​ ក៏ទើបនឹងស្នើឲ្យមន្ត្រីរាប់ពាន់នាក់ក្នុងរដ្ឋអំណាចរបស់អតីតប្រធានាធិបតី Barack Obama ចាកចេញពីទីស្នាក់ការមុនពេលលោក Trump ដំណែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top