ព័ត៌មាន

រដ្ឋសភាសហរដ្ឋអាមេរិកណែនាំនូវសេចក្តីសម្រេចចិត្តរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក


 រដ្ឋសភាសហរដ្ឋអាមេរិកណែនាំនូវសេចក្តីសម្រេចចិត្តរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក
 

ក្នុងឱកាស​រំលឹកខួប ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំ​នៃ​អនុគណៈ​កម្មាធិការចំនួន ២ នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភានិងសភាជាន់ទាប បាន​ណែនាំ​​នូវ​​សេចក្តី​សម្រេចចំនួន ២ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ។
 
សេចក្តីសម្រេចចិត្ត​ មានឈ្មោះថា “អបអរសារទរខួបលើកទី ២៥ ឆ្នាំ នៃការធ្វើឱ្យមានប្រក្រតីភាព សាធា រណរដ្ឋ​សង្គម​និយមវៀតណាម និងសហរដ្ឋអាមេរិកបាន រួមសហការគ្នាដើម្បីតំបន់អាស៊ីអាគ្នេយ៍មួយ មានស្ថេរភាព​ វិបុលភាពនិងសន្តិភាព” ។ សេចក្តីសម្រេចចិត្ត ចំនួនពីរនេះ បានស្វាគមន៍រាល់សមិទ្ធិផល នៃ​កិច្ច​​សហប្រតិបត្តិការលើវិស័យ នៃទំនាក់ទំនងវៀតណាម - អាមេរិក ក៏ដូច​ជាកិច្ច​សហប្រតិ​បត្តិកា​រក្នុង​យន្តកា​រក្នុ​ង​តំបន់ រួមទាំងមេគង្គ។ សេចក្តីសម្រេចចិត្តក៏បានវាយ​តម្លៃខ្ពស់​ចំពោះការ​ចូល​រួមចំណែក​របស់​សហគមន៍​ជន​វៀតណាម សម្រាប់ការអភិវឌ្ឍរបស់សហរដ្ឋអាមេ​រិក។ ទន្ទឹមជាមួយគ្នានោះ     សភា​សហរដ្ឋ​អាមេរិក​ក៏បាន​វាយ​តម្លៃខ្ពស់ ចំពោះតួនាទីនិងគោលជំហររបស់វៀតណាម ដែលកំពុងកើនឡើង​នៅក្នុង​តំបន់​និង​ពិភពលោក ជាពិសេសនៅពេលវៀតណាមកាន់តួនាទីទន្ទឹមគ្នា គឺប្រធានអាស៊ាន ២០២០ និងជាសមាជិក​មិន​អចិន្ត្រៃយ៍​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ ភាគី​អាមេរិក​វាយ​តម្លៃ​ខ្ពស់​ចំពោះការត្រៀមខ្លួនរបស់វៀតណាម ក្នុងកិច្ចការ​ពារសេរីភាព​នាវាចរណ៍​និងច្បាប់​អន្តរជាតិ​នៅ​សមុទ្រ​ខាងកើត ព្រមទាំងបានអះអាងថា សិទ្ធិនិងផលប្រយោជន៍របស់វៀត​ណាម​ស្របតាម​ច្បាប់អន្តរជាតិ គឺត្រូវ​​ទទួល​ការគោរពជានិច្ច​៕

 

​ តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top