ព័ត៌មាន

រដ្ឋសភាវៀតណាមអាចបើកសម័យប្រជុំជំនាញនាចុងឆ្នាំ ដើម្បីដោះស្រាយខ្លឹមសារចាំបាច់មួយចំនួន

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហាណូយ អញ្ជើញថ្លែងបិទសម័យប្រជុំលើកទី ៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានោះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថា រាល់ខ្លឹមសារត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ បានសម្រេចរួចរាល់ហើយ ដើម្បីបើកសម័យប្រជុំនាំថ្ងៃទី ២០ ខែតុលាខាងមុខ។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ VNA)
 
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VNA)


ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យចេញផ្សាយសេចក្តីសន្និដ្ឋានសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកទី ៤ ឲ្យបានឆាប់ៗ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ស្ថាប័ននានារបស់រដ្ឋសភា និងរដ្ឋាភិបាលផ្ញើជូនសមាជិកសភាគ្រប់រូប។

ចំពោះបញ្ហាសំខាន់ពិសេស និងចាំបាច់មួយចំនួនទៀតនោះ លោកប្រធានរដ្ឋសភាបានចាត់ទុកថានឹងរាយការណ៍ជូនរដ្ឋសភា ដើម្បីបើកសម័យប្រជុំជំនាញនាចុងឆ្នាំ សំដៅដោះស្រាយខ្លឹមសារសំខាន់ និងចាំបាច់នានា សំដៅបម្រើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឲ្យទាន់ពេលវេលា ក៏ដូចជាយុទ្ធសាស្ត្រមេស្ដីពី ផែនការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top