ព័ត៌មាន

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគោលដៅកំណើន GDP ក្នុងឆ្នាំ២០២៦ ពី ១០% ឡើងទៅ

នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ដោយបន្តសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៥ អង្គប្រជុំបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៦។
រដ្ឋសភាបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៦។ (រូបថត៖ រដ្ឋសភា)
សេចក្តីសម្រេចចិត្តបានកំណត់គោលដៅទូទៅ នោះគឺ៖ការផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើន ដោយផ្អែកលើមូលដ្ឋាននៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ការសុក្រិតស្ថាប័ន ការផ្លាស់ប្ដូរថ្មីគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឌីជីថល; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនធានមនុស្សដែលមានគុណភាពខ្ពស់ ធានាសុខុមាលភាពសង្គម និងការពារបរិស្ថាន; ការពង្រឹងការពារជាតិ សន្តិសុខ និងពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ។
ពីគោលដៅទូទៅ រដ្ឋសភាបានកំណត់គោលដៅជាក់លាក់ចំនួន ១៥។ ក្នុងនោះ អត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) ខិតខំសម្រេចបានពី ១០% ឡើងទៅ។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់សម្រេចបានពី ៥៤០០-៥៥០០ ដុល្លារ អាមេរិក។ សមាមាត្រនៃឧស្សាហកម្មកែច្នៃ និងផលិតកម្មក្នុង GDP សម្រេចបាន ប្រហែល ២៤,៩៦%។ អត្រាកំណើនជាមធ្យមនៃផលិតភាពការងារសង្គមគឺប្រហែល ៨.៥%។ អត្រាគ្រួសារក្រីក្រ (យោងទៅតាមស្តង់ដារភាពក្រីក្រពហុវិមាត្រ) ថយចុះពី ១ - ១,៥%។ ល៕

top