ព័ត៌មាន

រដ្ឋសភាវៀតណាមប្រគល់សម្ភារៈ បរិក្ខារពេទ្យដល់រដ្ឋសភាមួយចំនួន

ដោយទទួលបានការអនុញ្ញាតពីប្រធានរដ្ឋសភា - ប្រធាន AIPA-41 លោកស្រី Nguyen Thi Kim Ngan  កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភា នៅវិមានរដ្ឋសភាលោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភា ក្នុងនាមរដ្ឋសភាវៀតណាម បានប្រគល់អំណោយជាសម្ភារៈវេជ្ជសាស្រ្ត ដល់សភាអន្តរជាតិនិងអង្គការអន្តរសភាមួយចំនួន។

អគ្គលេខាធិការរដ្ឋសភា - ប្រធានការិយាល័យរដ្ឋសភាលោក Nguyen Hanh Phuc បានប្រគល់គ្រឿងបរិក្ខារពេទ្យដល់ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមលោក Pier Giorgio Aliberti


ថ្លែងមតិក្នុងពិធីប្រគល់អំណោយ អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានអះអាងថា ឈរលើស្មារតីសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែករំលែកការលំបាកជាមួយរដ្ឋសភានៃប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត  រដ្ឋសភានិងប្រជាជនវៀតណាមសូមចែករំលែកនូវធនធានមួយចំណែករបស់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់ សភានៃប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ហើយសង្ឃឹមថា នេះនឹងជាកម្លាំងចលករសម្រាប់ជួយប្រជាជនបណ្តាប្រទេសយកឈ្នេះលើជំងឺរាតត្បាត។

នៅក្នុងពិធីនេះ តំណាងអង្គទូតនានាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងជំនួយដ៏មានតម្លៃដែលរដ្ឋសភានិងប្រជាជនវៀតណាមបានផ្តល់ជូនសភានិងប្រជាជននៃបណ្តាប្រទេសផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top