ព័ត៌មាន រដ្ឋសភាវៀតណាមនិងកម្ពុជាគាំទ្រការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ 09/06/2026 នារសៀលថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VNA) មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញរដ្ឋសភានៃប្រទេសទាំងពីរឱ្យគាំទ្រចំពោះការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ តាមរយៈការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងច្រកទ្វារព្រំដែន ដើម្បីបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងការជួបប្រាស្រ័យរវាងប្រជាជន ព្រមទាំងបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីដូចជា សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្រុមប្រឹក្សាអន្តរសភាអាស៊ាន សហភាពសភាហ្វ្រង់កូហ្វូនី និងយន្តការសហប្រតិបត្តិការអន្តរតំបន់ផ្សេងទៀត។នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានជួបសវនាការជាមួយលោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦៕

នារសៀលថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងហាណូយ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VNA) មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញរដ្ឋសភានៃប្រទេសទាំងពីរឱ្យគាំទ្រចំពោះការជំរុញខ្លាំងនូវការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ តាមរយៈការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងច្រកទ្វារព្រំដែន ដើម្បីបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ និងការជួបប្រាស្រ័យរវាងប្រជាជន ព្រមទាំងបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីដូចជា សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្រុមប្រឹក្សាអន្តរសភាអាស៊ាន សហភាពសភាហ្វ្រង់កូហ្វូនី និងយន្តការសហប្រតិបត្តិការអន្តរតំបន់ផ្សេងទៀត។នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានជួបសវនាការជាមួយលោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦៕