ព័ត៌មាន

រដ្ឋសភាវៀតណាមតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៃវេទិកា APPF

យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha ថា បញ្ហាដែលបានលើកមកពិភាក្សាក្នុងសន្និសីទលើកនេះគឺសុទ្ធតែជាបញ្ហាជាក់ស្តែងបំផុត សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានចូលរួមសន្និសីទអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ ២០២១ (រូបថត៖ VOV)


តបតាមការអញ្ជើញរបស់លោក Park Byeong Seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ-ប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងអញ្ជើញចូលរួមសន្និសីទតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ ២០២១។ យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha ថា បញ្ហាដែលបានលើកមកពិភាក្សាក្នុងសន្និសីទលើកនេះ គឺសុទ្ធតែជាបញ្ហាជាក់ស្តែងបំផុតសម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ ជាពិសេស ការដែលប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួម APPF-29 និងថ្លែងសុន្ទរកថានៅទីនេះ បង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងវិស័យការទូតសភាពហុភាគី ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជា ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺរាតត្បាត។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា៖ “ចំពោះបញ្ហាសន្តិសុខ សន្តិភាពនិងស្ថិរភាពក្នុងតំបន់ វៀតណាមអំពាវនាវឲ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ដើម្បីរក្សាបរិយាកាសសន្តិភាព សន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសក្នុងបញ្ហាសុវត្ថិភាពនិងសន្តិសុខ ធានាសុវត្ថិភាព និងសន្តិសុខនៃអាកាសចរណ៍ដែនសមុទ្រនៅតំបន់សមុទ្រ ក្នុងនោះមានសមុទ្រខាងកើត។ វៀតណាមសហការជាមួយដៃគូដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពបំផុត ចែករំលែកធនធានវ៉ាក់សាំង ផ្ទេរបច្ចេកវិទ្យានិងអនុវត្តន៍យ៉ាងល្អបំផុតនូវកិច្ចព្រមព្រៀង COP 26 កន្លងមក សម្របខ្លួនទៅនឹងជំងឺរាតត្បាតប្រកប ដោយប្រសិទ្ធភាពជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច វៀត ណាមបានស្នើថា បណ្ដាប្រទេសបំពេញក្របខ័ណ្ឌច្បាប់ក្នុងតំបន់ សម្រុះសម្រួលច្បាប់ ផ្លាស់ប្តូរឌីជីថល រួមគ្នាសហប្រតិបត្តិការដើម្បីជំរុញការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការតភ្ជាប់ឌីជីថល កសាងសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង”។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Yasuhiro Nakasone ជាស្ថាបនិក គឺជាវេទិកាសម្រាប់សមាជិកសភា នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ នឹងគោលដៅនៃការគាំទ្រដោយផ្ទាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) រួមចំណែកសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ បច្ចុប្បន្ន APPF មានសមាជិកសភាចំនួន ២៧៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top