ព័ត៌មាន

រដ្ឋសភាវៀតណាមចូលរួម AIPA-៤៥៖ ពង្រឹងនិងពង្រីកទំនាក់ទំនងលើវិស័យជាច្រើន ជាមួយសភានៃប្រទេសនានា

ការដែលប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាវៀតណាមចូលរួម AIPA-៤៥ មានអត្ថន័យដ៏សំខាន់ ដោយបន្តអនុវត្តន៍ គោលជំហរម្ចាស់ការ សកម្ម និងសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ទូលំ ទូលាយ លើកកំពស់កិច្ចការបរទេសពហុភាគី ; ជំរុញបណ្ដាអាទិភាព លើកកំពស់ តួនាទី ឋានៈរបស់វៀតណាម និងរដ្ឋសភាវៀតណាមក្នុងយន្តការសហប្រតិបត្តិការ សភាក្នុងតំបន់ និងពិភពលោក តាមនោះ រួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងការទូត រួមរបស់បក្ស និងរដ្ឋ។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន។ (រូបថត៖ VOV)

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Saysomphone Phomvihane ប្រធានមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ តុលា ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ចូលរួម AIPA-៤៥ ដោយប្រធានបទ តួនាទីរបស់សភាក្នុងការបង្កើនការតភ្ជាប់ និង កំណើនគ្រប់ជ្រុងជ្រោយរបស់អាស៊ាន

ការដែលប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាវៀតណាមចូលរួម AIPA-៤៥ មានអត្ថន័យដ៏សំខាន់ ដោយបន្តអនុវត្តន៍ គោលជំហរម្ចាស់ការ សកម្ម និងសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ ទូលំ ទូលាយ លើកកំពស់កិច្ចការបរទេសពហុភាគី ; ជំរុញបណ្ដាអាទិភាព លើកកំពស់ តួនាទី ឋានៈរបស់វៀតណាម និងរដ្ឋសភាវៀតណាមក្នុងយន្តការសហប្រតិបត្តិការ សភាក្នុងតំបន់ និងពិភពលោក តាមនោះ រួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងការទូត រួមរបស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនោះ អះអាងនូវតួនាទីរបស់រដ្ឋសភាវៀតណាម ដែល ចូលរួមចំណែកយ៉ាងសកម្មនិងជាក់ស្ដែងចំពោះខ្លឹមសាររបស់ AIPA; គាំទ្រឡាវក្នុង តួនាទីជាប្រធាន AIPA; រួមគ្នាជាមួយសភាសមាជិក AIPA ពង្រឹងសាមគ្គីភាព និង តួនាទីមជ្ឈភាពរបស់អាស៊ាន ជំរុញទំនាក់ទំនងរវាង AIPA និងដៃគូ រួមចំណែកដល់ ដំណើរការកសាងសហគមន៍អាស៊ាន; លើកកម្ពស់ការទទួលខុសត្រូវ និងសំឡេង របស់ AIPA ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ តាមការគ្រោងទុក នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំ ពេញអង្គទីមួយ។

ក៏នៅក្នុងកិច្ចប្រជុំពហុភាគីនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន នឹងមានជំនួបជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំរដ្ឋសភា/សភានៅក្នុងនិងក្រៅតំបន់ តាមនោះ រួមចំណែកពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភា សមាជិក និងអ្នកសង្កេតការណ៍របស់ AIPA ដែលអញ្ជើញចូលរួមមហាសន្និបាត ផងដែរ៕


top