ព័ត៌មាន

រដ្ឋសភាវៀតណាមចាប់ផ្ដើមសម័យសួរ-ឆ្លើយសំណួរដេញដោល

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សមាជិករដ្ឋសភាដែលអញ្ជើញ ចូលរួមសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ បានចាប់ផ្ដើមសម័យសួរដេញ ដោលជាមួយសមាជិករដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi គឺជាសមាជិកដំបូងរបស់រដ្ឋាភិបាល ដែលឆ្លើយសំណួររបស់សមាជិករដ្ឋសភា។

  រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi ឆ្លើយសំណួរដេញដោលនៅរដ្ឋសភា។ (រូបថត៖ quochoi.vn)  

ខ្លឹមសារនៃសំណួរដេញដោលទៅកាន់លោករដ្ឋមន្ត្រីក្រសួងសំណង់បានផ្តោតទៅលើ៖ ការលើកកម្ពស់គុណភាពផែនការមេ និងអភិបាលកិច្ចលើការអភិវឌ្ឍនគរនៅ វៀតណាម ជាពិសេសនៅទីក្រុងធំៗ; ការសាងសង់លំនៅដ្ឋានសង្គមសម្រាប់អ្នកមានចំណូលទាប កម្មករ ជាពិសេសនៅតំបន់សេដ្ឋកិច្ច មណ្ឌលឧស្សាហកម្មនិងទីក្រុងធំៗ។

ចំពោះការសាងសង់លំនៅដ្ឋានសង្គមសម្រាប់អ្នកដែលមានចំណូលទាប កម្មករ រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi បានទទួលស្គាល់ថា បើប្រៀប ធៀបនឹងតម្រូវការដែលបានដាក់ចេញ គឺមិនសម្រេចបានលទ្ធផលដូចការរំពឹងទុកនោះ ទេ។ រហូតមកដល់ពេលនេះ ប្រទេសទាំងមូលសម្រេចបានត្រឹមតែជិត ៧,៨ លាន ម៉ែត្រការ៉េ នៃលំនៅដ្ឋានសង្គមបើប្រៀបធៀបទៅនឹងតម្រូវការរហូតដល់ ១២,៥ លាន ម៉ែត្រការ៉េ។ ដើម្បីជំរុញទីផ្សារលំនៅដ្ឋានសង្គម កាត់បន្ថយតម្លៃលំនៅដ្ឋានសង្គម សម្រាប់ប្រជាជន លោករដ្ឋមន្រ្តី Nguyen Thanh Nghi បានឲ្យដឹងថា៖

នាពេលខាងមុខ ក្រសួង ស្ថាប័ននានាចាំបាច់ត្រូវបំពេញប្រព័ន្ធច្បាប់ពាក់ព័ន្ធ នឹងលំនៅដ្ឋាន ជាពិសេសលំនៅដ្ឋានសង្គម ដើម្បីធានាការបង្កើនប្រភពផ្គត់ផ្គង់លំនៅ ដ្ឋានសង្គម។ ធ្វើវិសោធនកម្មច្បាប់លំនៅដ្ឋាន ច្បាប់វិនិយោគ ច្បាប់រៀបចំដីធ្លីនិងនគរូបនីយកម្ម ក៏ដូចជាប្រព័ន្ធបទប្បញ្ញត្តិ និងស្តង់ដារពាក់ព័ន្ធ។ បន្តពិនិត្យ និងដោះស្រាយការលំបាក លើគម្រោងដែលកំពុងដំណើរការ។ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គម្រោងសាងសង់លំនៅដ្ឋានសង្គមយ៉ាងហោចណាស់ ១ លានខ្នង សម្រាប់អ្នកដែល មានចំណូលទាបនិងកម្មករ


top