ព័ត៌មាន

រដ្ឋសភាវៀតណាម-អាហ្សង់ទីនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិនិងកិច្ចសហប្រតិបត្តិការទ្វេភាគី

តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបអាហ្សង់ទីន លោកស្រី Cecilia Moreau ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាហ្សង់ទីនចាប់ពីថ្ងៃទី២៣ ខែមេសា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបនៃសាធារណរដ្ឋអាហ្សង់ទីន លោកស្រី Cecilia Moreau។ (រូបថត៖ VOV)

កាលពីថ្ងៃទី២៤ ខែមេសា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការរដ្ឋសភាអាហ្សង់ទីន នៅរដ្ឋធានី Buenos Aires ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានសភាជាន់ ទាបនៃសាធារណរដ្ឋអាហ្សង់ទីន លោកស្រី Cecilia Moreau បន្ទាប់ពីពិធីទទួលបដិ សណ្ឋារកិច្ច ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀត ណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយអាហ្សង់ទីន; មានបំណង ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យ បន្តអភិវឌ្ឍន៍យ៉ាងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពនិងកាន់តែស៊ីជម្រៅ។

នៅក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចលើគ្រប់កម្រិត រួមទាំងកម្រិតបក្ស រដ្ឋ សភា និងការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិ បត្តិការ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា ការអប់រំ ទេសចរណ៍ កីឡា វប្បធម៌... ទន្ទឹមនឹងនោះ ពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរ ឌីជីថល ការច្នៃប្រឌិត ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កំណើនប្រកបដោយ និរន្តរភាព...; បង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; តាមនោះ អនុវត្តន៍យ៉ាងទូលំ ទូលាយនូវកិច្ចសហប្រតិបត្តិការវៀតណាម-អាហ្សង់ទីន ឆ្ពោះទៅពិចារណាបង្កើតក្រប ខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យឧស្សាហកម្ម-កសិកម្ម និងថាមពល។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យអាហ្សង់ទីន ជំរុញការបញ្ចប់ដំណើរការពិគ្រោះយោបល់ផ្ទៃក្នុងរវាងប្រទេសសមាជិកនៃប្លុកទីផ្សារ រួមអាមេរិកខាងត្បូង (MERCOSUR) ក្នុងពេលឆាប់ៗ ហើយរួមជាមួយវៀតណាម ប្រកាសការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - MERCOSUR ផងដែរ។

ភាគីទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរគួរតែសម្របសម្រួល ជំរុញ និងបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពរបស់សហគ្រាសនៃភាគីទាំងពីរ ក្នុងនោះ មានការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មជាប្រៀបខ្លាំងរបស់វៀតណាម និង អាហ្សង់ទីន; ជួយគាំទ្រសហគ្រាសនៃប្រទេសទាំងពីរ ក្នុងការជ្រៀតចូលទីផ្សាររបស់ គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ លើវិស័យនីតិបញ្ញត្តិ ការឃ្លាំមើលនិងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ; ពង្រឹងការសម្របសម្រួលនៅវេទិកាពហុភាគី; គាំទ្រជំហររបស់គ្នាទៅវិញទៅមកលើ បញ្ហាតំបន់ និងអន្តរជាតិ។

បញ្ចប់ជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបអាហ្សង់ទីន លោកស្រី Cecilia Moreau បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕


top