ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីសេចក្តីពង្រាងច្បាប់អប់រំ (ធ្វើវិសោធនកម្ម)

 នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០១៩ បន្តរបៀប វាៈនៃកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ រដ្ឋសភា​បាន​ផ្ទៀងស្តាប់ននូវរបាយការណ៍បកស្រាយ ទទួល យក និងកែសម្រួលសេចក្តីពង្រាងច្បាប់អប់រំ (ធ្វើវិសោធន​កម្ម) និងពិភាក្សាអំពីសេចក្តីពង្រាងច្បាប់នេះផងដែរ។

ពង្រាង​ច្បាប់អប់រំ (ធ្វើវិសោធនកម្ម) ជាពង្រាងច្បាប់សំខាន់ ដែលពាក់ព័ន្ធផ្ទាល់ដល់ប្រជាជន ហេតុដូច្នេះ ពង្រាង​សេចក្តីច្បាប់នេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកបោះឆ្នោតនិងប្រជាជន។ ស្តីពីបញ្ហា ច្បាប់​អប់​រំសម្រាប់បឋមសិក្សា ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមារ លោក Phan Thanh Binh បានឲ្យដឹងថា៖ “គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានលើកឡើងថា គោល​នយោបាយ​មិន​យក​ថ្លៃ​សិក្សា​សម្រាប់មុខសញ្ញាជាកុមារមតេយ្យក្រោមអាយុ ៥ ឆ្នាំ និងសិស្សបឋមសិក្សា បាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការទទួលខុសត្រូវរបស់រដ្ឋចំពោះវិស័យអប់រំ។ ប៉ុន្តែ ដើម្បីធានាថា គោលនយោបាយ​ពោល​ខាង​លើមាន​លក្ខ​ណៈ​ប្រតិបត្តិយ៉ាងដូចម្តេច សេចក្តីពង្រាងបានកំណត់ថា សិស្សបឋមសិក្សា​រៀន​នៅ​មូលដ្ឋាន​អប់រំ​រដ្ឋមិន​ត្រូវ​បង់​ថ្លៃសា​លា។ រីឯនៅមូលដ្ឋានដែលសាលារដ្ឋមិនគ្រប់គ្រាន់ សិស្សបឋមសិក្សា​ដែលរៀន​នៅសាលា​ឯកជន​នឹង​ត្រូវ​បាន​រដ្ឋ​ជួយឧបត្ថម្ភថ្លៃសិក្សា។ សម្រាប់កុមារមតេយ្យក្រោមអាយុ៥ឆ្នាំ នៅតាមភូមិ ឃុំ មានលក្ខណៈ​ពិបាក​ពិសេស​ តំបន់ឆ្ងាយដាច់ស្រយាល់ កោះសមុទ្រ គឺបានលើកលែងថ្លៃសិក្សា​ទាំងអស់”៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top