ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការបង្ការនិងពន្លត់អគ្គិភ័យសម្រាប់ឆ្នាំ ២០១៤-២០១៨


 រដ្ឋសភាពិភាក្សាអំពីការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការបង្ការនិងពន្លត់អគ្គិភ័យសម្រាប់ឆ្នាំ ២០១៤-២០១៨ (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)
 

សមាជិកសភាក៏បានលើកដំណោះស្រាយជាច្រើន ក្នុងការបង្ការនិងពន្លត់អគ្គិភ័យ ព្រម​ទាំងស្នើ​ឲ្យរដ្ឋ​សភា​ចេញ​ផ្សាយ​សេចក្តី​សម្រេចចិត្តរបស់រដ្ឋសភាស្តីពីលទ្ធ ផលឃ្លាំមើលដើម្បីកាត់បន្ថយស្ថានភាពអគ្គិភ័យនិងការផ្ទុះ។

នាព្រឹក​ថ្ងៃទី​ ១៣ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅក្នុងសម័យពិភាក្សាអំពីការអនុវត្ត​គោល​នយោបាយ​និង​ច្បាប់​ស្តីពី​ការ​បង្ការ​និងពន្លត់អគ្គីភ័យសម្រាប់ដំណាក់កាល ២០១៤-២០១៨ សមាជិកសភាបានវាយតម្លៃថា មូលហេតុ​ចំបង​នៃអគ្គិភ័យគឺដោយសារភាព អត្តនោ ម័តរបស់មនុស្ស ហើយស្នើឱ្យបញ្ជាក់ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ ស្ថាប័ន ខេត្ត ក្រុង ក្នុងការឃោសនានិងផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ការនិងពន្លត់អគ្គិភ័យ។ លើសពី​នេះទៅ​ទៀត​ សមាជិកសភាក៏បានលើកដំណោះស្រាយជាច្រើន ក្នុងការបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងស្នើឲ្យរដ្ឋ​សភាចេញ​ផ្សាយសេចក្តី​សម្រេចចិត្ត​របស់រដ្ឋសភា ស្តីពីលទ្ធផល​ឃ្លាំមើល​ដើម្បីកាត់​បន្ថយ​ស្ថានភាព​អគ្គិភ័យនិងការផ្ទុះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top