ព័ត៌មាន

រដ្ឋសភាពិភាក្សាពីបញ្ហាសេដ្ឋកិច្ច - សង្គម


សមាជិកសមាជិកាសភាក៏បានពិភាក្សានូវដំណោះស្រាយមួយចំនួនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាល ២០២១ - ២០២៥
 

សមាជិកសមាជិកាសភាបានលើកឡើងថា ក្នុងបរិបទដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ - ១៩ ប៉ុន្តែដោយសារមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការដឹកនាំយ៉ាងម៉ឹងមាត់របស់រដ្ឋាភិបាល ដូច្នេះ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀត ណាមនៅតែមានស្ថេរភាព។

បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ នាថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសមាជិកាសភាបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនិងថវិកាឆ្នាំ ២០២០; ផែនការប្រចាំឆ្នាំ ២០២១ និងគោលដៅសំខាន់ៗ រួមទាំងភារកិច្ចនិងដំណោះស្រាយមួយចំនួនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាល ២០២១ - ២០២៥។

សមាជិកសមាជិកាសភាបានលើកឡើងថា ក្នុងបរិបទដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ - ១៩ ប៉ុន្តែដោយសារមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការដឹកនាំយ៉ាងម៉ឹងមាត់របស់រដ្ឋាភិបាល ដូច្នេះ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានស្ថេរភាព។ ទន្ទឹមជាមួយគ្នានោះ តុល្យភាពពាណិជ្ជកម្មទំនិញក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ មាន អតិរេកជិត ១៧ ពាន់លានដុល្លារអាមេរិក ការទាក់ទាញទុនវិនិយោគបរទេសសម្រេចបាន ២១ ពាន់លានដុល្លារ ទុនបម្រុងប្តូរប្រាក់បរទេសសរុបសម្រេចបានជិត ១០០ ពាន់លានដុល្លារអាមេរិក។ មូលនិធិរូបិយវត្ថុពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ ២០២០ វៀតណាមអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី ៤ ក្នុងតំបន់អាស៊ាន។ ពោលគឺក្នុងឆ្នាំ ២០២០ នេះ កំណើន GDP ត្រូវបានគេព្យាករណ៍ថានឹងសម្រេចបានពី ២ ទៅ ៣% ខណៈពេលដែល ប្រទេសជាច្រើនជុំវិញពិភពលោកមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន។

សមាជិកសមាជិកាបានអះអាងថា មានចំណុចលេចធ្លោជាច្រើននៅក្នុងផ្ទាំងរូបភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅវៀតណាមក្នុងរយៈពេលកន្លងមក។ លោក Vu Tien Loc សមា ជិកសភាខេត្ត Thai Binh បានចាត់ទុកថា៖ “វៀតណាមបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក តាមរយៈសមាហរណកម្មកំពូលពីរគឺ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ដែលរួមចំណែកពង្រីកទីផ្សានិងជំរុញកំណែទម្រង់ ស្ថាប័នស្របតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។ វៀតណាមកំពុងក្លាយជាគោលដៅមានសុវត្ថិ ភាពសម្រាប់សហគមន៍ធុរកិច្ចអន្តរជាតិ ក្នុងដំណើរការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដែលមានសុវត្ថិភាពនិងមានការទទួលខុសត្រូវជាង”។

ចូលរួមសម័យពិភាក្សានាថ្ងៃទី ៣ វិច្ឆិកា សមាជិករដ្ឋាភិបាលមួយចំនួនបានលើកឡើងនូវ មតិបកស្រាយលើបញ្ហាដែលសមាជិកសមាជិកាសភាលើកឡើងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top