
រដ្ឋសភាប្រទេសជាច្រើនបានគាំទ្រគោលជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារនីតិកាលទី១៣។ ថ្លែងមតិនៅទីនេះ លោក Tran Van Hang ប្រធានគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានអោយដឹងថា៖
“គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានសេនាធិការចំពោះរដ្ឋសភា អំពីបណ្ដារបាយការស្ដីអំពីបញ្ហាសមុទ្រខាងកើត។ យើងបានអនុម័តលើច្បាប់សមុទ្រ កំណត់អធិបតេយ្យភាពរបស់ខ្លួន នៅប្រជុំកោះ Hoang Sa និង Truong Sa។ គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានផ្ញើសារលិខិតចំពោះប្រទេសជាសមាជិកចំនួន១៦៦ នៃសហព័ន្ធសភាពិភពលោក ដោយស្ដីច្បាស់អំពីបញ្ហាសមុទ្រខាងកើត។ និងពីនោះ រដ្ឋសភាជាច្រើន បានរៀបចំសកម្មភាពគាំទ្រគោលជំហរ របស់វៀតណាម ក្នុងបញ្ហាអធិបតេយ្យភាពកោះសមុទ្រ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម