ព័ត៌មាន

រដ្ឋសភាបោះឆ្នោតជ្រើសរើសអនុប្រធានរដ្ឋសភាចំនួនពីររូប


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជូនពរអនុប្រធានរដ្ឋសភាពីររូប

រដ្ឋសភាវៀតណាមមានអនុប្រធានរដ្ឋសភា ចំនួនពីររូ​បនិងសមាជិក ផ្សេងចំនួន៧នាក់​ទៀត​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ថ្មី​ជាផ្លូវការ។ បេក្ខជន​ទាំង៩រូប​នេះ សុទ្ធតែជាសមាជិកមជ្ឈឹមបក្ស។ តាម​លទ្ធផល​រាប់​សន្លឹក ឆ្នោត​ទើប​ នឹងបានប្រកាសនៅក្នុងសម័យប្រជុំ ព្រឹកថ្ងៃទី៥មេសានេះគឺ នាយឧត្តម​សេនីយ៍ Do​ Ba Ty អគ្គសេនា​ធិការ​កង​ទ័ព​ប្រជាជន​វៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀត​ណាម និ​ង​អតីត​ប្រធាន​គណៈ​កម្មាធិការ​ហិរញ្ញវត្ថុ​និង ថវិការរបស់រដ្ឋ​សភា​លោក Phung Quoc Hien បានជាប់​ឆ្នោត​មុ​ខ​ដំណែង​អនុ​ប្រធាន​រដ្ឋ​សភា​។ ​ក្រៅ​ពីនោះ បេក្ខជនចំនួន៧រូបទៀតបានជាប់ឆ្នោត ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃ​យ៍ រដ្ឋ​សភា​ផង​ដែរ។

​បន្ទាប់មក រដ្ឋសភាក៏បានអនុម័តនូវសេចក្តីសម្រេច​ចិត្តបញ្ជាក់ អំពីលទ្ធផល​នៃការ​បោះឆ្នោត​អនុប្រ​ធាន​រដ្ឋសភា​និង​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋ​សភា។ ក្នុងព្រឹកថ្ងៃទី៥មេសានេះដែរ សមាជិក​សមាជិការ​សភាបាន​បោះ​ឆ្នោត អនុ​ម័តលើគម្រោងច្បាប់សារព័ត៌​មាន(ធ្វើវិសោធ​នកម្ម) និងច្បាប់ស្តីពីកុមារ ដោយទទួល​បាន​ការ​ស្រុះ​ចិត្ត​គំនិត​ខ្ពស់ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top