ព័ត៌មាន

រដ្ឋសភាកម្ពុជាអនុម័តលើគំរោងច្បាប់ស្តីពីការបោះឆ្នោត (បំពេញបន្ថែមនិងវិធោនកម្ម) ចំនួន ៤


 រដ្ឋសភាកម្ពុជាអនុម័តលើគំរោងច្បាប់ស្តីពីការបោះឆ្នោត (បំពេញបន្ថែមនិងវិធោនកម្ម) ចំនួន ៤ 

នាព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៧ រ​ដ្ឋសភាកម្ពុជាបាន​អនុម័ត​លើគំរោងច្បាប់ បំពេញ​បន្ថែម​និង​វិសោធន​កម្ម​ស្តីពីការ​បោះឆ្នោតទាំ​ង ៤ ដែ​លត្រូវបានចាត់​ទុកជា បើក​ចេញ​ផ្លូវសំរាប់​ការបែង​ចែក​អាសនៈ​នៅរដ្ឋ​សភានិង​ក្រុមប្រឹក្សា​ឃុំសង្កាត់​គ្រប់ជាន់ថ្នាក់ ដែលគណបក្សស​ង្គ្រោះជាតិ ​(CNRP) កំពុងក្តោតក្តា​ប់ក្នុង​ករណី គណបក្ស​នេះត្រូវបាន​រំសាយ។ ដោយមានសម្លេងគាំ​ទ្ររបស់សមា​ជិកសភាចំនួ​ន ​៦៧ នាក់​ក្នុង​ចំណោម​សមាជិក​សភាចំនួន​ ១២៣ ​នាក់ដែលមានវត្តមាននៅសម័យ​ប្រជុំពេញ​អង្គ រដ្ឋ​សភាកម្ពុ​ជា​បាន​អនុម័ត​លើ​សេចក្តី​ស្នើធ្វើ​វិសោធន​កម្ម​ច្បាប់​ចំនួន ៤ ដែលក្រុមសមាជិកសភា​នៃគណបក្ស​ប្រជាជនកម្ពុជា (CPP) កាន់អំណាច​ បានផ្តើមឡើងរួមមាន៖ ​ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ស្តី​ពីការបោះឆ្នោតជ្រើសតាំងតំណា​ង រាស្ត្រ ​សេចក្តីស្នើច្បា​ប់ស្តីពីវិសោធន​កម្មស្តីពីការបោះឆ្នោតជ្រើស​តាំងសមាជិក​ព្រឹទ្ធិ សភា សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធន​កម្ម​ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹ​ក្សាឃុំ ​សង្កាត់ និងសេចក្តី​ស្នើច្បាប់ស្តីពី​វិសោធនកម្ម​ស្តីពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជ​ធានី ខេត្ត ក្រុង ស្រុ​ក ខ័ណ្ឌ៕​
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top