ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long ចុះត្រួតពិនិត្យលើការបង្កាប្រឆាំងនឹងជម្ងឺឆ្លងនៅខេត្ត Vinh Long

នាថ្ងៃ២៧ ខែមេសា ក្រុមត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានជួបធ្វើការជាមួយគណៈកម្មធិការប្រជាជនខេត្ត Vinh Long អំពីការបង្កាប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

លោករដ្ឋមន្រ្តី Nguyen Thanh Long ថ្លែងនៅជំនួបធ្វើការ។


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើថា៖ “យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ កុំអត្តនោម័តិមិនធ្វេសប្រហែស មិនគិតថាយើងជាខេត្តដែលមិនមានហានិភ័យឆ្លងជំងឺហើយមើលស្រាលជំងឺរាតត្បាត ពីព្រោះជំងឺរាតត្បាតអាចកើតឡើងនៅគ្រប់ពេលវេលា។ នាថ្ងៃបុណ្យ សូមកុំរៀបចំព្រឹត្តិការណ៍ណាមួយដែលប្រមូលផ្តុំមនុស្សដោយមិនចាំបាច់ផងដែរ។ អនុវត្ត សារ 5K (ពោលគឺ ពាក់ម៉ាស  - សម្អាតមេរោគ - មិន ប្រមូលផ្តុំមនុស្ស - ប្រកាសសុខាភិបាល-រក្សាគម្លាត) ឱ្យបានល្អ បន្តអនុវត្តន៍ការដាក់ពិន័យដល់មនុស្សទៅកន្លែងប្រមូលផ្តុំមានមនុស្សច្រើន ឫទីកន្លែងសាធារណៈ ដែលពិបាកគ្រប់គ្រង ដូចជា មន្ទីរពេទ្យ ផ្សារទំនើប រមនីយដ្ឋានកម្សាន្ត។ ទន្ទឹមជាមួយគ្នានោះ យើងបន្តឃោសនា ព្រមាន និងដាក់ពិន័យផដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top