ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទៅ​បំពេញ​ទស្សនកិច្ចការ​ងារ​នៅសាធារណ​រដ្ឋកាហ្សាក់​ស្ថាន​


 រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកាហ្សាក់ស្ថាន

តាមការអញ្ជើញរបស់ប្រធានគណៈ ​កម្មាធិការសន្តិសុខជាតិកាហ្សាក់ស្ថាន លោ​ក Karim Massimov នាថ្ងៃទី ១៩  ខែមេ​សា ​គណៈប្រតិភូជាន់ខ្ពស់នៃ ក្រសួ​ង នគរបាលវៀតណាម ​ដឹកនាំ ដោយឧត្តមសេនីយ៍ឯក​ លោក  To Lam រដ្ឋមន្ត្រី​ក្រសួង​នគរបាលវៀតណាម បានអញ្ជើញទៅបំ​ពេញទស្សនកិច្ចការងារនៅរ​ដ្ឋធានី Astana សាធារណរដ្ឋកាហ្សាក់ស្ថា​ន។​
 
ក្នុងជំនួបពិភាក្សានេះនាថ្ងៃដដែ​លនេះភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពី​ស្ថានភាពក្នុងតំបន់និង ​ពិភពលោក ​កិច្ចការធានា​សន្តិសុខនិង​សណ្តាប់ធ្នាប់នៅប្រទេសនី​មួយៗ។ ក្នុងគោល បំណង ជ​ម្រុញកិច្ច​សហប្រតិបត្តិ​ការរ​វាង​ក្រសួង​នគរបាលវៀតណាម និង​ គណកម្មាធិការ សន្តិ​សុខជាតិ​កាហ្សាក់​ស្ថាន​ឲ្យសក្តិ​សម​ជាមួយ​ទំនាក់​ទំនង​នយោបាយ​ រវាងប្រទេសទាំងពីរនិងសក្តានុភាពនៃភាគីទាំ​ងពីរ ព្រមទាំង ឆ្លើយ​តប​នឹង​តម្រូវ​ការ​និង​ភារកិច្ចកា​រពារ​សន្តិសុខ ប្រទេសជាតិនិមួយៗ ដើម្បី​រួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោ​ក  ភាគីទាំ​ងពី​របានព្រមព្រៀងបង្កើនការផ្លាស់​ប្តូរគណៈប្រតិភូគ្រប់ជា​ន់ថ្នាក់ ឯកភាពពង្រឹង ការពិគ្រោះ​យោបល់និង​ផ្លាស់ប្តូរព័​ត៌មាន​ព្រមទាំ​ងជួយ​ឧប្ថម្ភ​គាំទ្រគ្នា​ទៅវិញទៅ​មក​វេទិកា​ពហុភាគី​និង​អង្គការ​ដែលពាក់​ព័ន្ធនា​នាផ​ងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top