ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបអគ្គនាយកនៃក្រសួងការពារជាតិអ៊ីស្រាអែល

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសន្ទនា; ដោយជឿជាក់ថា ខ្លឹមសារដែលភាគីទាំងពីរបានឯកភាពនៅកិច្ចសន្ទនា នឹង រួមចំណែកពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ និយាយដោយឡែក និងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនា ពេលខាងមុខ។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តម សេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួប លោកឧត្តមសេនីយ៍ត្រី Amir Eshel អគ្គនាយកក្រសួងការពារជាតិអ៊ីស្រាអែល ក្នុង ឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និង ចូលរួមកិច្ចសន្ទនាគោលនយោបាយ ការពារជាតិវៀតណាម-អ៊ីស្រាអែលលើកទី២។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសន្ទនា; ដោយជឿជាក់ថា ខ្លឹមសារដែលភាគីទាំងពីរបានឯកភាពនៅកិច្ចសន្ទនា នឹង រួមចំណែកពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ និយាយដោយឡែក និងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនា ពេលខាងមុខ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នាពេលខាងមុខ ថ្នាក់ដឹកនាំក្រសួង ការពារប្រទេសវៀតណាមនឹងបន្តយកចិត្តទុកដាក់ បង្កលក្ខខណ្ឌដើម្បីភាគីទាំងពីរបន្តមាន ទម្រង់សហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធភាព សមស្របនឹងតម្រូវការ និងសមត្ថ ភាពរបស់ភាគីនីមួយៗ ក្នុងនោះផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សបច្ចេក វិទ្យាខ្ពស់ ការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត និងការសង្គ្រោះជាដើម។

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Amir Eshel បានសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចការងារនៅវៀតណាមលើកនេះ នឹងបន្តស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការថ្មី រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕


top