រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម
ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh នារសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក លោក Kristian Jensen បានមកបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។ ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Kristian Jensen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះនិងចាត់ទុកដំណើរទស្សនកិច្ចលើកនេះនឹងជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងដាណឺម៉ាកជាមួយទីក្រុងហូជីមិញ។ រដ្ឋមន្ត្រី លោក Kristian Jensen បានអោយដឹងថា៖ អង្គភាពអាជីវកម្មដាណឺម៉ាក មានគោលបំណងជំរុញវិនិយោគនិងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយទីក្រុងហូជីមិញអំពីការកសាងនគរអភិវឌ្ឍន៍និរន្តរភាព កែលំអរបរិយាកាសនិងលើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម