នេះជាដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ទីក្រុងគៀវរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ចាប់តាំងពីរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (រូបថត៖ VNA)
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិអាមេរិក
លោក Lloyd Austin បានទៅបំពេញទស្សនកិច្ច នៅទីក្រុងគៀវ
ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន
ក្នុងការបន្តគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ
បានបញ្ជាក់ថា លោករដ្ឋមន្ត្រី Lloyd Austin នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី
២០ ខែវិច្ឆិកា ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន
ហើយនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តការគាំទ្រផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន។
នេះជាដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ទីក្រុងគៀវរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក
ចាប់តាំងពីរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ
២០២២។
នាពេលថ្មីៗនេះ
សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែន
និងបានអះអាងម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ទីក្រុងគៀវ
ដរាបណាចាំបាច់៕