ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ស.ប.ប.ក ត្រៀមខ្លួនជាស្រេចរំសាយសព្វាវុធនុយក្លេអ៊ែរ

នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានជូនដឹណឹងផ្ទាល់ទៅកាន់លោកថា ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចក្នុងការបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយសាររូបសណ្ឋាននេះមិនទទួលបានប្រសិទ្ធភាពឡើយ។

 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសេតវិមាន លោក Pompeo បានឲ្យដឹងថា៖ ក្រោយពីជំនួបកំ​ពូល​ នាពេលខាងមុខរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នោះ លោកនឹងទៅកាន់កូរ៉េខាងត្បូង ជប៉ុន និងចិន ដើម្បីជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ អំពីការបោះជំហានជាបន្ត។ លោក Pompeo បានឲ្យដឹងថា៖

"យើងខ្ញុំនឹងធ្វើបច្ចុប្បន្នកម្មព័ត៌មាននិងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តរាល់វិធានការដាក់ទណ្ឌកម្ម​ទៅលើ ស.ប.ប.ក" ។

មុននោះ ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាថ្ងៃដដែល បន្ទាប់ពីមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ​Shinzo Abe នៅសេតវិមាននោះ ប្រធានាធិបតីអាមេរិក Donald Trump បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រចដើម្បីអញ្ជើញថ្នាក់ដឹកនាំ លោក Kim Jong –un មកបំពេញទស្សនកិច្ចនៅអាមេរិក  ប្រសិនបើជំនួបកំពូលរវាងអាមេរិក ជាមួយកូរ៉េខាងជើងនាពេលខាងមុខនៅសិង្ហបុរីប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីលោក Abe បានឲ្យដឹងថា៖លោកត្រៀមខ្លួនជាស្រេចក្នុងការជួបសន្ទនាផ្ទាល់ជាមួយ ស.ប.ប.ក។ លោកនឹងបន្តខិតខំប្រឹងប្រែង សំដៅដោះស្រាយបញ្ហាពលរដ្ឋជប៉ុនត្រូវចាប់ពង្រាត់នឹងកែ​លម្អ​ទំនាក់ទំនងជាមួយព្យុងយ៉ាង។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃទី ៧ មិថុនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីបានដំណើរការកិច្ចពិភាក្សាការងារ មុននឹងជំនួបកំពូលរវាងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ជាមួយប្រធានាធិបតីអាមេរិក លោក Donal Trump ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខនៅសិង្ហបុរី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top