ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាមេរិកបានអបអរសាទរទិវាបុណ្យជាតិវៀតណាម

  រដ្ឋមន្ត្រីការបរទេសអាមេរិកបានអបអរសាទរទិវាបុណ្យជាតិវៀតណាម

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០១៧ ​រដ្ឋមន្ត្រីការបរទេសលោក Rex Ti​llerson បាន​តាងនាម​អោយ​រដ្ឋាភិបាល​អាមេរិក​ អបអរសាទររដ្ឋា​ភិបាលនិង​ប្រជាជនវៀតណាម ក្នុងឱកាសទិវាបុណ្យ​ជាតិ លើកទី 72 (ថ្ងៃទី 2 ខែ​កញ្ញា ឆ្នាំ 1​945 -ថ្ងៃទី​ 29 ខែកញ្ញាឆ្នាំ 201​7) ។ ការកត់ស​ម្គាល់​របស់ Tillerson បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ ចាប់​តាំងពី​ទំនាក់​ទំនងទ្វេភាគី​រវាងប្រទេសទាំងពីរបាន​ស្ដាឡើង​វិញកាលពី22ឆ្នាំមុន​ទំនាក់​ទំនង​រវាង​វៀត​ណាម និង​អាមេរិក​បាន​រីកចម្រើនយ៉ាងខ្លាំង តា​មរបៀបដែលមិនធ្លាប់មានពីមុ​នមក​។ ប្រទេស​ទាំងពីរ​កំពុង​ឆ្ពោះទៅ​ទំនាក់ទំនង​ដៃគូរុងរឿង  ពង្រីកទំនាក់ទំនងនយោ​បាយ សន្តិសុខ សេដ្ឋកិច្ចនិងទំនា​ក់ទំនង​ប្រជាជន។ យោង​​​តាមលោក Tillers​on ថា៖ ដំណើរ​ទស្សនកិច្ច​នាពេលថ្មីៗ​នេះរបស់​បណ្ដា​មន្រ្តី​វៀត​ណាម​ ក្នុងនោះ​មាន​លោក​​នាយករដ្ឋ​មន្ត្រី Nguyen Xuan Phuc ឧបនាយករដ្ឋ​មន្រ្តីនិង​រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​លោក​ Pham Bin​h Minh និងរដ្ឋមន្ត្រីក្រសួងការពារប្រ​ទេសលោក Ngo Xuan Lich បានរួម​ចំណែក​យ៉ាងសកម្ម​ជំរុញទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ។ លោក ​Tillerson បានសង្កត់ធ្ងន់​ថា៖ ការប្តេជ្ញាចិត្តអញ្ជើញមកវៀតណាមរ​បស់​ប្រធានាធិបតី​អា​មេរិក​ Donald Trump ​ដើម្បីចូលរួមវេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី - ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ 2017 នេះនឹង​បង្កើន​ទំនាក់​ទំនង​ជាដៃគូ​ រវាង​ប្រទេសទាំង​ពីរឡើង​កំរិតថ្មី។ ក្នុងឱកាសនេះ​លោក​ T​illerson បាន​ផ្ញើសេចក្តី​ប្រសិទ្ធពរ​សន្តិភា​ព និងវិបុលភាព​ជូន​ដល់​ប្រជាជន​វៀត​ណាម៕​
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​


top