ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី លោក Sergey Lavrov វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។
  រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ Lam Khanh/VNA)  

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងទៅ  និងពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃថា ក្នុងរយៈពេលកន្លងទៅ ទោះបីជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងវៀតណាម-រុស្ស៊ីនៅតែអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ។ ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តបង្កើនការសម្របសម្រួលគ្នានៅបណ្ដាអង្គការ វេទិកាតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យក្រសួងការបរទេស និងក្រសួងស្ថាប័នពាក់ព័ន្ធនានារុស្ស៊ីបន្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមរកស៊ី រស់នៅ និងសិក្សារៀនសូត្រប្រកបដោយស្ថិរភាពនៅរុស្ស៊ី។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ និងក្នុងអាស៊ាន។ លោកបានបញ្ជាក់ពីការគាំទ្រមជ្ឈភាពរបស់អាស៊ានក្នុងនឹម្នាបនកម្មតំបន់។ លោករដ្ឋមន្ត្រីមានជំនឿជាក់ថា វៀតណាមនឹងក្លាយទៅជាស្ពានដ៏សំខាន់ដើម្បីជួយរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ថែមទៀត ជាពិសេសគឺជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ីផងដែរ៕


top